adverise with khmeread Mastering a new skill

ការហាត់ជំនាញថ្មីឲ្យស្ទាត់ជំនាញតាមរបៀបរបស់ប្រូស លី (លី សៀវឡុង)

ការអនុវត្តដោយយកចិត្តទុកដាក់គឺជាវិធីល្អបំផុតមួយក្នុងការរៀនសូត្រ និងហាត់ជំនាញថ្មីឲ្យបានស្ទាត់ជំនាញ។ កំពូលតារាក្បាច់គុន និងតារាសម្តែង ប្រូស លី ឬ លី សៀវឡុង (កើតឆ្នាំ ១៩៤០ និងស្លាប់ឆ្នាំ ១៩៧៣) បានប្រើប្រាស់វិធីសាស្ត្រមួយយ៉ាងមានប្រសិទ្ធភាពបំផុតក្នុងការកសាងជំនាញថ្មីៗរបស់គាត់។ បច្ចេកទេសរបស់ប្រូស លីគឺផ្តោតលើការអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រូស លីបាននិយាយពាក្យមួយឃ្លាថា "ខ្ញុំមិនខ្លាចមនុស្ស ដែលអនុវត្តរបៀបទាត់ ១០.០០០ ស្នៀតនោះទេ។ ខ្ញុំខ្លាចមនុស្ស ដែលអនុវត្ត ១០.០០០ ដងលើរបៀបទាត់តែមួយស្នៀត"។   

១- ស្វែងរកបរិយាកាសថ្មីដើម្បីវិវត្តខ្លួនឲ្យបានកាន់តែលឿន
ទោះបីជាគាត់កើតនៅសហរដ្ឋអាមេរិកក្តី ក៏ប៉ុន្តែប្រូស លីបានចំណាយពេលភាគច្រើននៃជីវិតដំបូងៗរបស់ខ្លួននៅទីក្រុងហុងកុង។ នេះមានន័យថាគាត់បានជួបការប្រឈមដ៏សំខាន់មួយនៅពេលដែលគាត់សម្រេចចិត្តវិលត្រឡប់ទៅអាមេរិកវិញក្នុងនាមជាបុរសវ័យក្មេងម្នាក់។ ដើម្បីបង្កើនជំនាញថ្មីរបស់ខ្លួន ប្រូស លី បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ University of Washington និងធ្វើការជាអ្នកបម្រើដើម្បីបានលុយបង់ថ្លៃរៀនសាកលវិទ្យាល័យ។ ការសម្រេចចិត្តរបស់លីក្នុងការសិក្សាជំនាញសម្តែងនៅសាកវិទ្យាល័យបានផ្តល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អាជីពសម្តែងរបស់គាត់។ 

ចូរអនុវត្តវីធីនេះទៅក្នុងអាជីពរបស់អ្នកតាមរយៈការស្វែងរកបរិយាកាសថ្មី ជាទីដែលអ្នកអាចជម្រុញខ្លួនឯងឲ្យរីកចម្រើនទៅមុខ។ តើមានគម្រោងថ្មីណាមួយដែលអ្នកអាចចូលរួមទេ? តើមានសិក្ខាសាលាស្តីពីការងារថ្មីទើបរៀបចំណាមួយ ដែលអ្នកអាចចូលរួមដែរទេ? ចូរពង្រីកជំនាញរបស់អ្នក និងប្រឡូកក្នុងការប្រឈមថ្មីៗឲ្យបានច្រើន។ 

២- ប្តេជ្ញារៀនជំនាញមួយឲ្យច្បាស់ដូចប្រូស លី
ការប្តេជ្ញាចិត្តរបស់លីក្នុងការរៀនក្បាច់គុនគឺជាចំណុចមួយដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងលើរូបលោក។ ការរៀនក្បាច់គុនរបស់គាត់បានចាប់ផ្តើមពេលគាត់នៅជាក្មេងជំទង់ និងបានបន្តរៀនក្បាច់គុនរហូតពេញមួយអាជីពរបស់គាត់។ មុនពេលគាត់ចាប់ផ្តើមបង្កើតក្បាច់គុនថ្មីៗ ប្រូស លីបានផ្តោតលើការប្រឹងប្រែងរបស់គាត់លើការរៀនសូត្របច្ចេកទេសមូលដ្ឋានរាប់ឆ្នាំ។ 

អ្នកអាចអនុវត្តវិធីសាស្ត្រនេះទៅក្នុងអាជីពរបស់អ្នកតាម ២ របៀប៖

លីសៀវ ឡុងបានខិតខំរៀនសូត្រ និងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីឆ្ពោះទៅរក "ខ្សែក្រវាត់ខ្មៅ"។ ចំពោះអ្នកវិញ អ្នកអាចបន្តសិក្សា និងប្រឹងប្រែងឆ្ពោះទៅរកវិ​ញ្ញា​បន​ប័ត្រជាន់ខ្ពស់ក្នុងជំនាញរបស់អ្នក។ ប្រសិនបើរាល់គ្នាមានវិ​ញ្ញា​បនប័ត្រកម្រិតដែលអាចទទួលយកបានក្នុងដៃរួចហើយនោះ ត្រូវស្វែងរកវិញ្ញាបនប័ត្រជាន់ខ្ពស់មួយទៀត ដែលនឹងពង្រឹងជំនាញរបស់អ្នកឲ្យកាន់តែខ្លាំង (ឧ. លីសៀវឡុងប្រឹងរហូតទាល់តែបានខ្សែក្រវាត់ខ្មៅ ៦ ដាន់មួយទៀតពីស្ថាប័ន ASQ ជាដើម)។ 


អនុវត្តជាប្រចាំដើម្បីរក្សាជំនាញរបស់អ្នកឲ្យនៅតែខ្លាំង: ក្នុងការហាត់រៀនក្បាច់គុន ប្រូស លី អនុវត្តស្នៀតដដែលៗម្តងហើយម្តងទៀត។ ត្រូវស្វែងរកវិធីនានាដើម្បីកែខៃការអនុវត្តរបស់អ្នកតាមវិធីដូចគាត់។ តើអ្នកបានរៀនពីរបៀបបើកកិច្ចប្រជុំឲ្យបានល្អហើយឬនៅ? ឬ បានលុតដំពីរបៀបនៃការលក់របស់អ្នកឲ្យល្អឥតខ្ចោះដើម្បីលក់ផលិតផលឲ្យកាន់តែច្រើនហើយឬនៅ? ការអនុវត្តនាំមកនូវមានភាពស្ទាត់ជំនាញសូម្បីក្នុងអាជីពវិជ្ជាជីវៈរបស់អ្នកក៏ដោយ។ 

៣- ធ្វើឲ្យការយល់ដឹងរបស់អ្នកកាន់តែស៊ីជម្រៅតាមរយៈការអនុវត្ត
ចាប់ផ្តើមក្នុងឆ្នាំ ១៩៥៩ ប្រូស លីបានចាប់ផ្តើមបង្រៀនក្បាច់គុនដល់សិស្សជាច្រើននាក់។ តាមរយៈការបង្រៀនបច្ចេកទេសរបស់គាត់ ប្រូស លីបានរៀនសូត្របន្ថែមកាន់តែស៊ីជម្រៅនូវបច្ចេកទេសក្បាច់គុនរបស់គាត់។ គាត់បានរៀនពីរបៀបឆ្លុះបញ្ចាំងជំនាញ និងបច្ចេកទេសរបស់គាត់ទៅជាប្រព័ន្ធមួយ ហើយប្រាប់វាទៅកាន់សិស្សរបស់គាត់។ ដូចគ្នាផងដែរ អ្នកអាចចែករំលែកចំណេះដឹងបច្ចេកទេសរបស់អ្នកជាមួយអ្នកដទៃ។ តាមវិធីនេះអ្នកនឹងរឹតតែបង្កើនការយល់ដឹងរបស់អ្នក ព្រោះអ្នកត្រូវប្រុងប្រៀបខ្លួន និងបង្កើនសមត្ថភាពខ្លួនជានិច្ចមុនពេលចែករំលែកវាជាមួយអ្នកដទៃ។  

៤- ស្វែងរកមតិកែលម្អឲ្យបានច្បាស់លាស់ដើម្បីធ្វើឲ្យអ្វីមួយកាន់តែប្រសើរឡើង
ការប្តេជ្ញារបស់ប្រូស លីក្នុងការធ្វើឲ្យជំនាញរបស់ខ្លួនកាន់តែប្រសើរឡើងគឺមានន័យថា ស្វែងរកមតិកែលម្អ។ ក្នុងការហាត់ក្បាច់គុន មតិកែម្អគឺជារឿងដែលមិនអាចចៀសរួចនោះឡើយ។ ប្រូសលីបានទាត់ ឬដាល់មួយដៃ ហើយគាត់អាចមើលឃើញភ្លាមៗនូវលទ្ធផល។ មួយសន្ទុះក្រោយមកក្រោយទទួលបានមតិកែលម្អ គាត់ក៏បានសាកល្បងទាត់មួយស្នៀតទៀតតាមវិធីផ្សេងតែស្រាលជាងមុន ហើយលទ្ធផលចេញមកគឺរឹតតែល្អជាងស្នៀតមុន។ ការលេងតន្ត្រី ឬ បង្កើតកូដកុំព្យូទ័រក៏ត្រូវការមតិកែលម្អដែរ ដើម្បីឲ្យការប្រឹងប្រែងរបស់អ្នកកើតចេញជាលទ្ធផលផ្លែផ្កា៕ 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់