adverise with khmeread 1

លោក Van Gaal បាញ់​ទៅ​អ្នក​ដែល​ប៉ាន់ស្មាន​អនាគត​របស់លោក​និង​រឿង​លោក Mourinho ថា "​វា​រឿងអាស្រូវ​សុទ្ធសាធ​"

លោក Louis van Gaal បាន​និយាយ​ចំៗ​ចំពោះ​អ្នក​ដែល​រំលោភ​លើ​រឿង​ផ្ទាល់ខ្លួន​របស់លោក​និង​ការប៉ាន់ស្មាន​ឥតឈប់ឈរ​អំពី​ការងារ​របស់គាត់​ថា "​ជា​រឿងអាស្រូវ​សុទ្ធសាធ​"​។​

​គ្រូបង្វឹក​បិសាច​ក្រហម​រូបនេះ​បាន​ឆេះ​កំហឹង​ដោយ​អ្នកអះអាង​មួយចំនួន​ថា​លោក Jose Mourinho នឹង​ជំនួស​គាត់​និង​បាន​រអ៊ូ​នៅពេល​ត្រូវបាន​សួរ​ពី​សម្ពាធ​គាត់​និង​កីឡាករ​កំពុង​កើតឡើង​។​

​លោក​បាន​និយាយថា "​រាល់ថ្ងៃនេះ ខ្ញុំ​កំពុងតែ​បញ្ចៀស​កីឡាករ​កុំ​ឲ្យ​ស្ថិតនៅក្រោម​សម្ពាធ ព្រោះ​រាល់​ព្រួញ​ទាំងអស់​គឺ​បាញ់​សំដៅ​មក​ខ្ញុំ មិនមាន​មួយគ្រា​ប់​ណា​ទៅលើ​កីឡាករ​ឡើយ​"​។​

"​វា​សំដៅ​មកលើ​ខ្ញុំ​ទាំងអស់​! នៅក្នុង​ផ្លូវ​ដ៏​ចម្លែក​ក្នុងស្ថានភាព​បែបនេះ​ចំពោះ​ខ្ញុំ កីឡាករ​ទទួលបាន​ប្រយោជន៍​។ ខ្ញុំ​អាច​ឃើញ​អ​ញ្ជឹ​ង​ព្រោះ​កីឡាករ​មិន​ត្រូវបាន​រិះគន់​។ មានតែ​ខ្ញុំ​ទេ​ដែល​គេ​រិះគន់​"​។​

​រឿង​ជាប់ទាក់ទង​នឹង​លោក Mourinho ធ្វើ​ឲ្យ​គាត់​ខឹង​។ អ្នក​ទាំងពីរ​ជា​មិត្ត​ភ​ក្កិ​ចាស់ ប៉ុន្តែ​លោក Van Gaal បដិសេធ​មិន​តេ​ទៅ​អតីត​គ្រូបង្វឹក Chelsea ដើម្បី​លាតត្រដាង​រាល់​ពាក្យ​ចចាមអារ៉ាម​ដែលថា គាត់ (Mourinho) កំពុង​អៀរៗ​ចង់បាន​ការងារ​នៅ Old Trafford​។​

​គាត់​បាន​បន្តទៀតថា "​គាត់​បាន​និយាយ​រឿង​មួយ​ជា​ច្រើនដង​ជាមួយ​ពាក្យ​ជាច្រើន​។ ប៉ុន្តែ​គាត់​មិនចាំបាច់​ប្រាប់​ខ្ញុំ​អ្វី​ទាំងអស់​នោះទេ​។ រឿង​ទាំងអស់នេះ​ពិតជា​អស់សំណើច​ណាស់​។ ខ្ញុំ​គិតថា អ្វីដែល​កំពុងតែ​កើតឡើង​គឺជា​រឿងអាស្រូវ​សុទ្ធសាធ​"៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់