ផ្សារលក់រាយកូរ៉េខាងត្បូងនៅក្នុងប្រទេសវៀតណាម លក់ទំនិញ ៩៩ ភាគរយផលិតនៅចិនទាំងអស់

មានការត្រួតពិនិត្យមួយដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាមបានរកឃើញថា រាល់ផលិតផលទាំងអស់ ដែលដាក់លក់នៅផ្សារលក់រាយកូរ៉េ Mumuso ដែលដាក់ពាក្យ "Korea" ក្រោមស្លាកសញ្ញាហាង និងថង់យួររបស់ពួកគេ គឺនាំចូលពីប្រទេសចិនទាំងអស់។

ផ្សារ Mumuso កំពុងស្ថិតក្រោមការត្រួតពិនិត្យជុំវិញការចោទប្រកាន់ថា ផ្សារនេះបានបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យគិតថាវាជាស្លាកសញ្ញាផលិតផលរបស់កូរ៉េខាងត្បូង ខណៈដែលទំនិញភាគច្រើនគឺផលិតនៅប្រទេសចិន។

ហើយក្នុងខែមេសាទូរទស្សន៍កូរ៉េ SBS ក៏បានចេញព័ត៌មានចោទប្រកាន់ផ្សារ Mumuso ថាក្លែងបន្លំឈ្មោះផលិតផលហាងនៅកូរ៉េខាងត្បូងក្នុងប្រទេសវៀតណាមផងដែរ។

ហើយក្រសួងពាណិជ្ជកម្មវៀតណាមក៏បានសម្រេចចុះទៅត្រួតពិនិត្យក្រុមហ៊ុននោះពីឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ និងបានប្រកាសលទ្ធផលពីការលក់ផលិតផលក្លែងក្លាយនៅថ្ងៃសុក្រ ទី១៣ កក្កដានេះប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត