ពិបាកមានកូនមែនទេ? អ្នកវិទ្យាសាស្ត្រទើបតែរកឃើញពេលវេលានិងខែល្អបំផុតដើម្បីរួមភេទ និងមានផ្ទៃពោះដូចបំណង

ការស្រាវជ្រាវមួយបានលើកឡើងថា គូស្វាមីភរិយាដែលព្យាយាមចង់បានកូន គួររួមភេទមុនម៉ោង ៧:៣០ ព្រឹក នៅនិទាឃរដូវ (ចន្លោះរដូវរងានិងរដូវក្តៅ) ប្រសិនបើពួកគេចង់មានផ្ទៃពោះ។

អ្នកវិទ្យាសាស្ត្រអះអាងថា មេជីវិតឈ្មោលមាននាឡិកាខាងក្នុង ២៤ ម៉ោងរបស់វា ហើយវាមានឥទ្ធិពលខ្លាំងបំផុតនៅពេលព្រឹកទៀបភ្លឺ។

អ្នកស្រាវជ្រាវជនជាតិស្វីសក៏បានរកឃើញដែរថាមេជីវិតឈ្មោលមានទំហំនិងរូបរាងសុខភាពល្អបំផុតដើម្បីបង្កាត់ជាមួយស៊ុតញី ក្នុងអំឡុងខែមីនា មេសា និងឧសភា។

អ្នកជំនាញនៅសាកលវិទ្យាល័យ University Hospital Zurich បានវិភាគសំណាកទឹកកាមពីបុរសចំនួន ៧.០៦៨ នាក់ដែលមានអាយុចន្លោះពី ២៥ ទៅ ៤០ ឆ្នាំ ដែលទទួលការព្យាបាលជំងឺអារ។

លោកស្រីវេជ្ជបណ្ឌិត Brigitte Leeners  ប្រធានដឹកនាំស្រាវជ្រាវនេះនិយាយថា ទឹកកាមប្រមូលបានពីបុរសៗទាំងនោះគឺមានគុណភាពខ្ពស់បំផុតនៅពេលព្រឹក ដែលអាចបង្កាត់ជាមួយស៊ុតញី ហើយថា ទឹកកាមប្រមូលនៅខែមីនា មេសា និង ឧសភា មានគុណភាពអស្ចារ្យបំផុតក្នុងត្បុលទៅរកមេជីវិតញី។ គុណភាពមេជីវិតឈ្មោលធ្លាក់ចុះ គឺអំឡុងរដូវក្តៅ៕

adverise with khmeread

អ្នកនឹងចូលចិត្ត