ខ្យល់​បោកខ្លាំងរលំ​ស្លាកពុះ​ដី​ឡូត៍​លក់​ ធ្លាក់​ត្រូវ​កម្មករ​ រោងចក្រ​ស្រាបៀរ​អង្គរ​ ​ម្នាក់ស្លាប់

​ព្រះសីហនុ​ ៖ ខ្យល់​បោករលំ​ស្លាកពុះ​ដី​ឡូត៍​លក់​ ធ្លាក់​ត្រូវ​អ្នក​បើក​ម៉ូតូ​ម្នាក់របួសធ្ងន់​ ក្រោយ​មក​បាន​ស្លាប់​នៅមន្ទីរពេទ្យ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា​​​​ ឆ្នាំ​២០១៨​នេះ​ លើផ្លូវ​ជាតិ​លេខ​៤​ ម្តុំ​ចំណោត​ អូរត្រាវ ​ក្រុងព្រះសីហនុ​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ជិះ​ម៉ូតូ ១គ្រឿង​ម៉ាក​ HONDA C125 ពណ៌​ខ្មៅ លេខ​ព្រះសីហនុ​1-8387 មានឈ្មោះ​ មិញ​ បូរ៉េត​ ភេទ​​ប្រុស​ អាយុ​៥៦ឆ្នាំ​ មុខរបរ​កម្មករ​ រោងចក្រ​ស្រាបៀរ​អង្គរ​ មានទីលំនៅ​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​​។ 

​ក្រោយកើតហេតុកម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​១​ បាន​ហៅ​រថយន្ត​សង្គ្រោះ​បញ្ជូន​អ្នក​រងគ្រោះ​ទៅ​សង្គ្រោះ​ នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​។ បន្ទាប់មក​ស្ថានភាព​អ្នក​របួស​ធ្ងន់ធ្ងរ​ពេក​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ក្រោយ​មក​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​វេលាម៉ោង​​១២ និង៣០នាទី​៕


 

adverise with khmeread