adverise with khmeread 1

អាចម៍ផ្កាយ​ឈ្មោះ 2013 TX68 នឹង​ឆ្លងកាត់​ផែនដី​ចំ​ទិវា​សិទ្ធិនារី​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បានឱ្យដឹងថា អាចម៍ផ្កាយ​មួយ​ប្រវែង ៣០ ម៉ែត្រ ដែល​រកឃើញ​ដំបូង​នៅពេល​វា​ហោះ​កាត់​ផែនដី​កាលពី​ឆ្នាំ​២០១៣ នឹង​វិល​ត្រឡប់មកវិញ​នៅ​ថ្ងៃទី ៨ ខែមីនា ឆ្នាំ​២០១៦​។

​    ​ការព្យាករណ៍​ពី​គ្រា​ដំបូង​របស់​អង្គការ​ណា​សា (NASA) បាន​បង្ហាញថា ដុំថ្ម​អវកាស​ទំហំ​ប៉ុន​ត្រី​បា​ឡែ​ន​យក្ស​មួយ​នេះ​អាច​ហោះ​កាត់​ផែនដី​នៅ​រយៈ​ចម្ងាយ ១៧.០០០ គីឡូម៉ែត្រ ដែល​កៀក​នឹង​ផែនដី​ជាង​ព្រះ​ចន្ទ​ដល់​ទៅ ២១ ដង ប៉ុន្តែ​ណា​សាបាន​ទទួលស្គាល់ថា ការព្យាករណ៍​នេះ​អាចមាន​ភាពមិន​សុ​ក្រិត​ខ្លាំង ហើយ​ក្រោយមកទៀត​ថែមទាំង​និយាយថា​អាចម៍ផ្កាយ​នេះ​អាច​នឹង​ឆ្លងកាត់​ផែនដី​នៅ​ចម្ងាយ​រហូតដល់​ទៅ ១៤ លានគីឡូម៉ែត្រ​ទៀតផង​។

​    ​ឥឡូវនេះ ការព្យាករណ៍​ថ្មី​សម្រាប់​អាចម៍ផ្កាយ 2013 TX68 គឺថា វា​នឹង​ហោះ​នៅ​ឆ្ងាយ​ពី​ផែនដី​ក្នុង​ចម្ងាយ ៥ លានគីឡូម៉ែត្រ​។  

​    ​ណា​សាបាន​និយាយថា "​ការអង្កេត​បន្ថែម​លើ​អាចម៍ផ្កាយ 2013 TX68 ត្រូវបាន​ប្រមូល​មក​អស់ហើយ ដោយបាន​ធ្វើការ​កែប្រែ​បន្តិចបន្តួច​ចំពោះ​ផ្លូវ​គោ​ចរ​រប​ស់វា និង​ប្តូរ​កាលបរិច្ឆេទ​នៃ​ការហោះ​កាត់​ផែនដី​របស់​អាចម៍ផ្កាយ​ពីថ្ងៃ​ទី ៥ មីនា មក​ទី ៨ មីនា​វិញ​"​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អង្គការ​ណា​សា​ក៏បាន​លើកឡើង​ដែរ​ថា អាចម៍ផ្កាយ​នេះ​មានឱកាស ១ ក្នុងចំណោម​ឱកាស ២៥០ លាន​ក្នុង​ការបុក​ទង្គិច​នឹង​ផែនដី​នៅ​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧​ខាងមុខនេះ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់