តារាស្រី Scarlett Johansson ដកខ្លួនចេញពីគម្រោងភាពយន្តថ្មី បន្ទាប់ពីមាន​ការរិះគន់

          Scarlett Johansson គឺជា​តារា​ម្នាក់ក្នុងចំណោម​តារាស្រី​ដែល​មាន​ទេពកោសល្យ​បំផុតនៅ​ហូលីវូដ។ ប៉ុន្តែ​គួរឲ្យ​ស្តាយ នាងត្រូវ​បាន​ដកចេញ​ពីគម្រោង​ថ្មីបំផុត​ បន្ទាប់ពី​ទទួល​រងការរិះគន់​ពីសហគន៍​កែភេទ។

          តារាស្រីវ័យ​៣៣​ឆ្នាំ​រូបនេះ​គ្រោងបង្ហាញមុខក្នុងភាព​យន្ត​ថ្មី​រឿង “Rub & Tug” ជា​តួឯកកែភេទ​ពីស្រីមកប្រុស។ ទោះបីជាយ៉ាងណា នាងរងការរិះគន់​យ៉ាងខ្លាំង​ពីមជ្ឈដ្ឋាននានា ដោយ​អះអាងថា តួអង្គនាងគួរតែ​ត្រូវ​បាន​សម្តែង​ដោយ​តារា​ភាព​កែភេទពិតប្រាកដ។

          បន្ទាប់ពី​ការពារតួអង្គរបស់នាងពីដំបូង​ Johansson ចាប់ផ្តើម​បន្ទន់ឥរិយាបថ​កាល​ពីថ្ងៃសុក្រ។ តារាស្រីដែល​មាន​ដើមកំណើតនៅរដ្ឋ Manhattan រូបនេះបានប្រាប់​ទស្សនាវដ្តី Out Magazine ថា “ខ្ញុំ​ទទួលបាន​ការ​កោត​សរសើរ​និង​ក្តីស្រឡាញ់​ពី​សហគមន៍​កែភេទ”។

          នាងបន្តថា “​ស្របពេល​ខ្ញុំ​ពេញចិត្ត​នឹងឱកាស​សម្តែង​ភាព​យន្ត​ថ្មីនេះ ខ្ញុំក៏យល់​ពីមូលហេតុ​ដែល​គ្រប់គ្នា​គិតថា តួអង្គនេះគួរតែត្រូវ​បាន​សម្តែង​ដោយ​មនុស្ស​កែភេទ”៕

adverise with khmeread