Gareth Bale អាចនឹងសម្រេចពីអនាគតរបស់ខ្លួននៅ Real Madrid ក្នុងសប្តាហ៍នេះ

          កីឡាករ​សញ្ជាតិ​វ៉េល​ Gareth Bale កំពុងប្រឈមនឹង​ការចរចាដ៏តឹងតែង​ជា​មួយ​នឹង​គ្រូ​បង្វឹកថ្មីលោក Julen Lopetegui របស់​ក្លឹប​​ Real Madrid ។ Bale កំពុង​ស្ថិតក្នុង​ទីក្រុងកំណើត​ Cardiff កាលពី​សប្តាហ៍​មុន​ ដើម្បី​ទៅពិនិត្យមើល​រង្គសាលទើបបើកថ្មីរបស់ខ្លួន​ និង​បាន​ប្រាប់មិត្ត​ភក្តិ​ថា ខ្លួន​បើក​ទូលាយ​អំពី​អនាគត។

          បើទោះបីជា Bale ​រកបាន​២គ្រាប់​ជួយ​ឲ្យ​ក្រុម​ Real Madrid ​យក​ឈ្នះ​ក្រុម​ Liverpool ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ CL កាលពីខែ​ឧសភាក៏ដោយ​ ប៉ុន្តែកីឡាកររូបនេះត្រូវ​បាន​ដកចេញពី​ក្រុម​ជម្រើស​ដំបូង​។ កីឡាករ​វ័យ២៨​ឆ្នាំ​រូបនេះ​បាន​ព្រលយ​ពាក្យ​ថា ខ្លួន​អាចនឹង​ចាកចេញពី​ពហុកីឡាដ្ឋាន Bernabeu ។

          គេជឿថា ប្រធាន​ក្លឹប Florentino Perez មិន​ចង់​បាត់​បង់​ Bale ឆាប់ៗពេក​នោះទេ បន្ទាប់ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo ទៅកាន់​ក្លឹបជើងឯកអ៊ីតាលី Juventus ។

          ប៉ុន្តែ​អ្វីៗអាចប្រែប្រួល​ ប្រសិនបើ​ប្រធាន​ក្លឹបរូបនេះ​អាចផ្ទេរ​កីឡាករ​ឆ្នើម​ពីរ​រូប។ Eden Hazard របស់​ក្លឹប Chelsea ​គឺជា​កីឡាករម្នាក់​ក្នុង​ចំណោម​គោលដៅ​ផ្ទេរ​របស់ខ្លួន​ រួម​ទាំង​ Kylian Mbappe, Neymar និង​ Robert Lewandowski ។

          ក្លឹប​ Man Utd ​នៅ​ជា​អ្នក​គាំទ្រ​សំខាន់​ចំពោះ​ខ្សែ​បបម្រើ​ដែល​មាន​តម្លៃ៩០លានផោន​រូបនេះ​ដដែលខណ: Bale ខកចិត្ត​ក្រោម​ការ​ដឹកនាំ​របស់​លោក Zinedine Zidane ដែល​ពេលនោះ​ ខ្លួ​ន​លេង​ក្នុងឋានៈជា​កីឡាករ​បម្រុង​របស់​ Cristiano Ronaldo តែ​ប៉ុណ្ណោះ។

          ប៉ុន្តែ​ដោយ​ Zidane និង ​Ronaldo សុទ្ធតែបានចាកចេញ​ពី​ពហុកីឡាដ្ឋាន Bernabeu ហើយនោះ ដូច្នេះ Bale ពិតជា​អន្ទះសាចង់ដឹងពីផែន​ការ​របស់​លោក Lopetegui ៕

adverise with khmeread