ក្លឹប Napoli កំណត់តម្លៃ៨០លានផោនសម្រាប់ខ្សែការពារ Koulibaly

          ក្លឹប Napoli បាន​ដាក់តម្លៃ​៨០​លានផោន​សម្រាប់​ខ្សែការ​ពារ​ Kalidou Koulibaly ។ 

          Chelsea ​បាន​ដណ្តើម​យក​គ្រូបង្វឹក​ Maurizio Sarri និង​ខ្សែ​បម្រើ​ Jorginho ពី​ក្លឹបអ៊ីតាលីនេះរួច​ហើយ​។ ប៉ុន្តែ​ប្រសិនបើ​ពួកគេ​ចង់​បន្ត​តាមប្រមាញ់​ខ្សែការពាររូបនេះទៀត​ នោះឆេលស៊ី​នឹងត្រូវ​ចំណាយ​ច្រើន​មែនទែន។

          Koulibaly ដែល​ចាប់ផ្តើម​បីប្រកួត​សម្រាប់​ក្រុម​សេណេហ្គាល់នៅវើលខាប់​នៅរដូវក្តៅនេះ ស្ថិតក្រោម​ការ​ពិចារណា​របស់ឆេលស៊ី​ច្រើន​ឆ្នាំ​មក​ហើយ។ Napoli បដិសេធមិន​ចំណាយ​៥០លានផោន​សម្រាប់កីឡាកររូបនេះ​កាល​ពី​២ឆ្នាំមុន។

          ប៉ុន្តែ​បន្ទាប់ពី​ឃើញ​លោក Sarri និង​ Jorginho ចាកចេញ​មក​ចូល​រួម​ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge ក្លឹប Napoli ប្តេជ្ញាមិន​ចង់បាត់បង់​កីឡាករ​ឆ្នើម​ម្នាក់​ទៀត​ លុះត្រាទទួល​បាន​តម្លៃខ្ពស់បំផុត៕

adverise with khmeread