adverise with khmeread 1

​ជម្លោះ​ស៊ី​រី​៖ បទ​ឈប់​បាញ់​បណ្តោះអាសន្ន​ចូល​ជា​ធរមាន​

​បទ​ឈប់​បាញ់​បណ្តោះអាសន្ន​ជា​ប្រវត្តិសាស្ត្រ​មួយ​បាន​ចូល​ជាធរ​មាននៅ​ក្នុងប្រទេស​ស៊ី​រី​កាលពី​យប់​ថ្ងៃ​សុក្រ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃ​សៅរ៍​។​

​ប្រសិនបើ​ការបញ្ឈប់​នៃ​ភាព​ប្រទូស្ត​សា​រ៉ា​យ​ផ្នែក​យោធា​ទទួលបាន​លទ្ធផល វា​នឹង​ក្លាយ​ទៅ​ជាកិច្ចព្រមព្រៀង​ជា​លើកដំបូង​នៃ​ការផ្អាក​សង្គ្រាមស៊ីវិលរ​យៈ​ពេល​ប្រាំ​ឆ្នាំ​របស់​ប្រទេស​ស៊ី​រី ដែល​ត្រូវបាន​ចរចា​ដោយ​មហាអំណាច​ពិភពលោក​។​

​មុនពេល​ជិត​ដល់​ម៉ោង​ប្រកា​សបទ​ឈប់​បាញ់​ជា​ផ្លូវការ​កាលពី​យប់មិញ (២២:០០ ម៉ោង​សកល​) លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama បានធ្វើ​ការប្រមាន​ទៅដល់​រដ្ឋាភិបាល​ស៊ី​រី និង​ប្រទេស​រុស្ស៊ី​ថា "​ពិភពលោក​កំពុង​នឹង​ឃ្លាំមើល​" ដូច្នេះ​កុំ​បំពាន​វា​ឱ្យសោះ​។​

​យន្តហោះ​ចម្បាំង​រុស្ស៊ី​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុងតែ​នឹង​បង្កើន​ការវាយប្រហា​កាន់តែខ្លាំង​ឡើង​ទៅលើ​តំបន់​ក្រុម​ឧទ្ទាម​នៃ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​ខណៈដែល បេសកជន​ពិសេស​នៃ​អង្គការសហប្រជាជាតិ "UN" លោក Staffan de Mistura បានប្រកាសថា​កិច្ចចរចា​ស្វែងរក​សន្តិភាព​នឹងត្រូវ​បន្ត​នា​ថ្ងៃទី ៧ ខែមីនា​ខាងមុខ​ប្រសិនបើ​បទ​ឈប់​បាញ់​មួយ​នេះ "​ទទួលបាន​ផល​វិជ្ជមាន​"៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់