ចង់ដឹងថាកូនតូចរបស់អ្នកមានសំឡេងខ្ពស់ពូកែស្រែកច្រៀងដូច Celine Dion ឬអត់ អ្នកវិទ្យាសាស្ត្រណែនាំឱ្យឆែកមើលប្រវែងម្រាមដៃ

អ្នកវិទ្យាសាស្រ្តបានរកឃើញទំនាក់ទំនងដ៏ចម្លែករវាងប្រវែងម្រាមដៃរបស់កុមារ និងសំឡេងរបស់ពួកគេ។

ទារកទំនងជាធំឡើងមានសំឡេងខ្ពស់ល្អ ប្រសិនបើម្រាមដៃចង្អុលនៅដៃស្តាំរបស់ពួកគេវែងជាងម្រាមដៃនាង (ម្រាមដៃពាក់ចិញ្ចៀន)។

អ្នកស្រាវជ្រាវបាននិយាយថា ការភ្ជាប់ទំនាក់ទំនងនេះគឺដោយសារតែកង្វះអ័រម៉ូនតេស្តូស្តេរ៉ូន។

អ័រម៉ូនតេស្តូស្តេរ៉ូនត្រូវបានគេស្គាល់ថាជាគន្លឹះនៃការលូតលាស់របស់រាងកាយកុមារនិងដើរតួនាទីយ៉ាងសំខាន់ក្នុងរបៀបដែលសំឡេងចាប់ផ្តើមវិវឌ្ឍអំឡុងពេលពេញវ័យ។

ការស្រាវជ្រាវ ដែលធ្វើឡើងដោយសាកលវិទ្យាល័យ University of Sussex បានវាស់សំឡេងរបស់ទារកនិងកុមារ ដែលមានអាយុពី ៤ ខែដល់ ៥ ឆ្នាំ។

កុមារ១៥នាក់ត្រូវបានគេវាស់ម្រាមដៃនិងថតទុកសំឡេងរបស់ពួកគេ នៅគ្រាដាច់ដោយឡែកពីគ្នាដើម្បីមើលថាតើចំណុចទាំង២នេះជាប់ទាក់ទងគ្នាឬអត់។

តាមរយៈលទ្ធផលស្រាវជ្រាវ ប្រសិនបើម្រាមដៃចង្អុលកាន់តែវែងជាងម្រាមដៃនាង កុមារនឹងកាន់តែមានសំឡេងខ្ពស់ (មិនថាប្រុសឬស្រី)៕

adverise with khmeread

អ្នកនឹងចូលចិត្ត