adverise with khmeread A6dc6321 5106 4bc0 902b 850512b0e6d6

ឃាត់​មនុស្ស​ប្រុស​ស្រី​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រ​ឆាំ​បទ​ល្មើ​ស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជា​មួ​យ​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​នៅត្រង់ចំណុច​ផ្ទះជួល​ផ្លូវ​រថ​ភ្លើង​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​រសៀល​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៦​។​

    ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​១២​កញ្ចប់​រួម​និង​សម្ភា​រះ​មួយចំនួន នាំមក​កាន់​ការិយាល័យ​ដើ​ម្បី​សួរនាំ​។

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៥​នាក់​នោះ​១-​ឈ្មោះ​ហេង​ស្រី​មាស​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​,២-​ឈ្មោះ​ប៊ុន​រី​ណា​ភេទ​ស្រី​អាយុ​១៩​ឆ្នាំ​,៣-​ឈ្មោះ​ប៊ុន សីហា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​,៤-​ឈ្មោះ​សូម​ចិត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​និង​៥-​ឈ្មោះ​ធី មីុលីន​ភេទ​ស្រី​អាយុ​២០​ឆ្នាំ​។​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន​១២​កញ្ចប់​រួម​និង​សម្ភារៈ​មួយចំនួន ។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់