adverise with khmeread 96167826 da51 467b 8f5c 3228dcb59774

ឆបោក​យក​ម៉ូតូ​បាន​យកលុយ​ផឹកស៊ី​សប្បាយ​ម្ចាស់​ឃើញ​ប្តឹង​បូលិស​វ៉ៃខ្នោះ​

      ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៦​កុម្ភៈ​ឆ្នាំ​២០១៦​កំពុង​អង្គុយ​ផឹកស៊ី​នៅក្នុង​ហាង​ហ្គោល​ឌិន​ស៊ី​ធី ម្តុំ​ស្ថានីយ៍​បូមទឹក​បឹងត្របែក ក្នុង​ខណ្ឌចំការមន បន្ទាប់ពី​បានធ្វើ​សកម្មភាព ឆបោក​យក​ម៉ូតូ​កាលពី​ថ្ងៃទី​២៤​កុម្ភៈ​២០១៦​វេលា​ម៉ោង​១២​ម៉​២០​នាទី​នៅ​ចំណុច​ផ្ទះសំណាក់​កេ​សី​វរលក្ខណ៍ ផ្លូវ​លេខ​៣៧១ ក្រុមទី​០៤ ភូមិ ត្នោតជ្រុំ  សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​


     ប៉​លិ​ស​និយាយថា ជនសង្ស័យ​ឈ្មោះ កែវ សុវណ្ណារិទ្ធ ភេទ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរ កម្មករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ ព្រៃ​ព្រំ ឃុំ ព្រៃ​ព្រំ ស្រុក ស៊ីធរ​កណ្តាល ខេត្ត ព្រៃវែង  ឃាត់ខ្លួន​។​


     ចំណែក​ជ​រងគ្រោះ​ឈ្មោះ ព្រំ សា​វី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ លក់​ម៉ូតូ ស្នាក់​នៅផ្ទះ​លេខ ២២ ផ្លូវ​១០១ ភូមិ ០៥ សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌ ចំការមន ។​សម្ភារៈ​បាត់បង់​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្គូ​ប​ពី ព​ណ៍ស សេរី​២០១៤ លេខ​តួ​+​ម៉ាស៊ីន 5283468 ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-6219  ។​


     ប៉ូលិស​បន្តថា  មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ ព្រំ សា​វី បាន​ជិះ​ម៉ូតូ​០១​គ្រឿង​
​ម៉ាក​ស្គូ​ប​ពី ព​ណ៍ស សេរី​២០១៤​ពាក់​ស្លាក​លេខ ភ្នំពេញ 1CP 6219  មកលេង​នៅផ្ទះ​
​សំណាក់​កេ​សី​វរលក្ខណ៍ ផ្លូវ​លេខ​៣៧១ ភូមិ ត្នោតជ្រុំ  សង្កាត់ បឹងទំពុន (​ចំណុចកើតហេតុ​) ។​


    ពេលនោះ​ជនសង្ស័យ​ឈ្មោះ កែវ សុវណ្ណារិទ្ធ ដែល​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់ បាន​ប្រើល្បិច​សួររក​ទិញ​ម៉ូតូ​របស់​ជនរងគ្រោះ ហើយ​សុំ​ជិះ​សាក​កម្លាំង​ម៉ាស៊ីន​ល​មើល​។ ពេលនោះ​ជនរងគ្រោះ​យល់ព្រម​ឲ្យ​ជិះ​សាក ។ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជន​រង គ្រោះ​ជិះ​គេចខ្លួនបាត់​តែម្តង ។​


     ប៉ូលិស​បន្តទៀតថា លុះ​មកដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៦-០២-២០១៦ ជនរងគ្រោះ និង ក្រុមគ្រួសារ​បាន​ប្រទះឃើញ​ជនសង្ស័យ​ឈ្មោះ កែវ សុវណ្ណារិទ្ធ កំពុង​អង្គុយ​ផឹកស៊ី​នៅក្នុង​ហាង​ហ្គោល​ឌិន​ស៊ី​ធី ម្តុំ​ស្ថានីយ៍​បូមទឹក​បឹងត្របែក ក្នុង​ខណ្ឌចំការមន ក៏​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន​ចាត់ការ​តាមច្បាប់​តែម្តង ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់