adverise with khmeread Dfa9132e b749 491e 8795 4e5239326d78

ស្ត្រី​ម្នាក់​ចេញពី​ធ្វើការ ត្រូវ​ជនសង្ស័យ​២​នាក់​ដើរ​កាន់ដំបង​មក​គំរាម​ប្លន់​យក​ម៉ូតូ​

     ភ្នំពេញ ៖  ស្ត្រី​ម្នាក់​បានចេញ​ពី​ធ្វើការ ហើយ​ត្រូវ​ជនសង្ស័យ​២​នាក់​ដើរ​កាន់ដំបង​មក​គំរាម​ប្លន់​យក​ម៉ូតូ​នៅ​ចំណុច​មុខផ្ទះ​របស់ខ្លួន ផ្ទះ​លេខ​០៧ ផ្លូវ​លេខ​២៦៥ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​
      ស្ត្រីជន​រងគ្រោះ​ឈ្មោះ​ចាន់ ស្រី​ពៅ អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​KTV នគរ​សំ​រឹត ម្ដុំ​ផ្សារ​សំណង់​១២ ស្នាក់​នៅផ្ទះ​លេខ​០៧ ផ្លូវ​បេតុង​លេខ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អន្លង់​សាម ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ។​
        បើតាម​សម្ដី​ស្ត្រីជន​រងគ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា នៅមុន​ពេល​កើ​ហេតុ គឺ​គាត់​បាន​ចេញពី​ធ្វើការ​នៅ​ខារ៉ាអូខេ​នគរ​សំ​រឹត នៅ​ម្ដុំ​ផ្សារ​សំណង់​១២ ហើយ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​TODAY ពណ៌​បៃតង ស្លាក​លេខ​ភ្នំពេញ​1CA.4994 ដើម្បី​ត្រលប់មក​ផ្ទះ​វិញ ។​
   ខណៈ​មកដល់​មុខផ្ទះ​ទៅហើយ​ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ឲ្យ​បងស្រី​បើកទ្វារ​។  ភ្លាមនោះ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​បាន​ដើរមក​រួមទាំង​កាន់ដំបង មក​គំរាម​វាយ​ជនរងគ្រោះ​ដើម្បី​ប្លន់​យក​ម៉ូតូ ។ ភ្លាមនោះ​ជនរងគ្រោះ​ភ័យ​ពេក​ក៏​ប្រគល់​ម៉ូតូ​ឲ្យ​ទៅ​ជនសង្ស័យ​ជិះ​គេចខ្លួនបាត់​តែម្តងទៅ​។​
           ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​រួមទាំង​អ្នកយកព័ត៌មាន​ជាច្រើន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​បាន​នាំ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ទឹកល្អក់​៣​ផងដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់