ស្ត្រីចិនម្នាក់លេបថ្នាំសម្រកទម្ងន់ ៧ ឆ្នាំ រឹតតែធ្ងន់លើសដើម ឥឡូវអស់វិធី មានតែវះកាត់

ស្ដ្រីចិនម្នាក់បានសម្រេចចិត្តវះកាត់សម្រកទម្ងន់ បន្ទាប់ពី ៧ ឆ្នាំនៃការប្រើថ្នាំសម្រកទម្ងន់ និងធ្វើឱ្យខ្លួនឡើងទម្ងន់ថែមឡើងរហូតដល់ទៅជាង ៤៥ គីឡូក្រាម។

Xiaoli វ័យ ២៥ ឆ្នាំ បានចាប់ផ្ដើមលេបថ្នាំសម្រកទម្ងន់តាំងពី ៧ ឆ្នាំមុន បន្ទាប់ពីមើលពាណិជ្ជកម្មផ្សាយលើទូរទស្សន៍។ នាងមានទម្ងន់ប្រហែល ៤៥ គីឡូនៅពេលនោះ ប៉ុន្ដែនាងមានអារម្មណ៍ថានាងត្រូវការសម្រកទម្ងន់បន្ថែមទៀត ហើយសាកល្បងថ្នាំថាតើអាចជួយនាងបានទេ។

ការលេបថ្នាំនោះបានបន្ថែមទម្ងន់ ៤៥ គីឡូក្រាមលើនាងបន្ថែមទៀតក្នុងរយៈពេល ៧ ឆ្នាំ ហើយនាងបានចំណាយប្រាក់ប្រមាណជា ២០ ម៉ឺនយ័ន (៣ ម៉ឺនដុល្លារ) ទៅលើថ្នាំ និងរបបអាហាររបស់ខ្លួន ដែលជាលទ្ធផលធ្វើឱ្យទម្ងន់ឡើងទ្វេដង៕
 

adverise with khmeread