ប៉ូលិសចិនចាប់ខ្លួនឪពុករបស់ស្ត្រីម្នាក់ ដែលជះទឹកខ្មៅលើរូបថតប្រធានាធិបតី ខណៈកំពុង Live ផ្ទាល់តាមអ៊ីនធឺណេត

អាជ្ញាធរចិនបានចាប់ខ្លួនឪពុករបស់ស្ដ្រីបាត់ខ្លួន ដែលបានជះទឹកខ្មៅដាក់រូបលោក Xi Jingping ខណៈកំពុង Live លើបណ្ដាញ YouTube កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

បុរសជាឪពុកនោះឈ្មោះ Dong Jianbiao បានធ្វើការផ្សាយផ្ទាល់លើបណ្ដាញអ៊ីនធឺណេតដោយមានជំនួយពីវិចិត្រករឈ្មោះ Hua Yong កាលពីសប្ដាហ៍មុន ដើម្បីសួរប៉ូលិសថាតើកូនស្រីរបស់គាត់ឈ្មោះ Dong Yaoqiong បាត់ខ្លួនទៅណា។ ហើយគាត់ក៏បានធ្វើការបកស្រាយអំពីបទល្មើសកូនស្រីរបស់គាត់បានធ្វើផងដែរ។

កូនស្រីរបស់គាត់បានផុសវីដេអូមួយនៅលើបណ្ដាញសង្គម Twitter ដោយជះទឹកខ្មៅលើផ្ទាំងរូបប្រធានាធិបតី Xi Jingping នៅជិតអគារ HNA ក្នុងទីក្រុងសៀងហៃ។ ហើយក្រោយព្រឹត្តិការណ៍នោះ នាងក៏បានបាត់ខ្លួនសូន្យឈឹងតែម្ដង៕


 

adverise with khmeread