adverise with khmeread A42f87ea 4b1d 41bc b777 8a4241e3f82c

ឃាត់​បុរស​ជនជាតិខ្មែ​រ​អ៊ិ​ស្លាម​ម្នាក់ លួច​កាបូប​លុយ

    ភ្នំពេញ ៖ បុរស​ជនជាតិខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២៦​កុម្ភៈ​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ កាលពី​ថ្ងៃទី 26-02-2016​ម៉ោង​12​និង​30 នាទី​អា​ធ្រា​ត្រ​នៅក្រោម​ផ្ទះ​លេខ​6​ភ​៤ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។​


   ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ម៉ា​ន ហា​លី​ម៉ា​ស់ ភេទ​ស្រី​អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម មុខរបរ​លក់​ត្រី ស្នាក់នៅ​ផ្ទះកើតហេតុ ។​


   ចំណែក​ជនសង្ស័យ​ឈ្មោះ​ស្មាន អូ​ឡូ​វី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ស្លាម​ស្នាក់​នៅផ្ទះ​លេខ 6​ភ​៤ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ អំពៅ មុខរបរ មិន​ពិតប្រាកដ ។​
    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដេក​នៅក្រោម​ផ្ទះ (​ផ្ទះកើតហេតុ​ខាងលើ ) រួច​យក​កាបូបស្ពាយ​ពណ៍​ខ្មៅ​ក្នុង​កាបូប​មាន​លុយ 3​លាន​3​មឺុន​រៀល​,​កាត​គ្រី​ម៉ូ​តូ​1​សន្លឹក​,​អត្តសញ្ញាណ បណ្ណ​សញ្ជាតិ​ខ្មែរ​2​សន្លឹក​ដែល​ទុក​នៅក្បែរ​ខ្លួន ។​


   ស្រាប់តែ​ជនសង្ស័យ​បានមក​ហែក​ជញ្ជាំង​ឫស្សី​ចូលមក លួច​យក​កាបូប​ជនរងគ្រោះហើយ​រត់គេចខ្លួន ។ ពេលនោះ​ជនរងគ្រោះ​និង​កូនស្រី​ដេញតាម​ចាប់​បានដៃ​ជនសង្ស័យ វា​ក៏​រើ​បំរាស់​រួច​រត់គេចខ្លួន​បាត់ ។​


   លុះដល់​ម៉ោ​ង​3h30​នាទី​ថ្ងៃទី​26-02-2016​ជនរងគ្រោះ​និង​អ្នកជិតខាង​បាន​ដើររក​ជនសង្ស័យ​ឃើញ​នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែកប្រា ក៏​ឃាត់ខ្លួន​ប្រគល់​ឲ្យ​ប៉ុ​ស្ត៍​ព្រែកប្រា​ធ្វើការ​សាកសួរ ។​


   បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់