សុនខអច្ឆរិយៈលោតពីលើយន្តហោះទើរលើវាលខ្សាច់ ៦ ថ្ងៃ នៅមានជីវិតរស់

បន្ទាប់ពីលោតចេញពីលើយន្តហោះមួយគ្រឿង និងជាប់នៅវាលខ្សាច់ Atacama អស់រយៈពេល ៦ ថ្ងៃ សុនខឈ្មោះ Gaspar ដ៏អច្ឆរិយៈនៅរស់រានមានជីវិត និងរួបរួមគ្នាជាមួយនឹងម្ចាស់វាវិញ។

ការរស់រានមានជីវិតក្នុងវាលខ្សាច់ Atacama រ​យៈពេល ១ សប្ដាហ៍ គឺជារឿងពិបាកបំផុតសម្រាប់មនុស្ស ហើយសុនខវ័យ ២ ឆ្នាំមួយក្បាលនេះ គឺជាសុនខអច្ឆរិយៈបំផុត ដែលនៅរស់នៅលើវាលខ្សាច់ដែលស្ងួតបំផុតលើលោក។

ការផ្សងព្រេងដ៏មិនគួរឱ្យជឿរបស់ Gaspar ចាប់ផ្ដើមនៅថ្ងៃទី ២៩ មិថុនា ខណៈដែលវាកំពុងធ្វើដំណើរជាមួយនឹងមិត្តភក្តិល្អបំផុតរបស់ម្ចាស់វាពីទីក្រុង Santiago de Chile ទៅ Iquique ជាទីក្រុងក្នុងភាគខាងជើងប្រទេសឈីលី។ ម្ចាស់របស់សុនខឈ្មោះ Janis Cavieres បានធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃតាមរយៈរថយន្តក្រុង និងសុំមិត្តល្អរបស់ខ្លួនឈ្មោះ Ligia Gallardo ដើម្បីយក Gaspar ធ្វើដំណើរជាមួយ។ សុនខនោះត្រូវបានដាក់ក្នុងទ្រុង និងដាក់ឱ្យធ្វើដំណើរតាមយន្តហោះដឹកទំនិញ។ នៅពេលយន្តហោះចុះចត Ligia បានទៅយកសុនខនោះ មន្ត្រីព្រលានយន្តហោះបានប្រាប់ថា នៅលើយន្តមានឧបទ្ទវហេតុមួយកើតឡើង ហើយពួកគេបានធ្វើបាត់សុនខនោះតាមផ្លូវបាត់ទៅហើយ។

គ្មាននរណាម្នាក់ដឹងច្បាស់ពីអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែមន្ដ្រីក្រុមហ៊ុនអាកាសចរណ៍សង្ស័យថាទ្រុងរបស់ Gaspar បានធ្លាក់ចុះពីកន្លែងដែលវាត្រូវបានដាក់នៅពេលយន្តហោះចុះចត។ ការកកិតខ្លាំង ធ្វើឱ្យទ្វារទ្រុងដាក់សុនខនោះបានបើក ហើយសត្វឆ្កែនេះក៏បានធ្លាក់ដោយចៃដន្យ។ បន្ទាប់មកនៅពេលទ្វាររបើក សុនខដ៏ភ័យខ្លាច និងវង្វេងវង្វាន់បានលោតចេញទៅវាលខ្សាច់ Atacama ក្បែរនោះ។

នៅពេលបានឮព័ត៌មានពីមិត្តភក្តិ Janis Cavieres បានទៅរកជំនួយពីអង្គភាពមួយលើបណ្ដាញសង្គម ដើម្បីឱ្យជួយធ្វើការស្វែងរក Gaspar ។ ក្រុមហ៊ុនអាកាសចរណ៍ និងអង្គភាពយោធាក្នុងស្រុកក៏បានចូលរួមក្នុងការស្វែងរកដែរ ប៉ុន្តែទោះបីជាមានការស្វែងរកតាមវាលខ្សាច់ជាច្រើនដងក៏ដោយក៏ Gaspar រកមិនឃើញ។ នៅទីបំផុតបន្ទាប់ពីរយៈពេល ៦ ថ្ងៃនៃការស្វែងរកនោះសុនខអព្ភូតហេតុ វ័យពីរឆ្នាំត្រូវបានជួយសង្គ្រោះ ហើយឥឡូវនេះវាក៏បានត្រឡប់មកវិញនៅក្នុងដៃម្ចាស់ជាទីស្រឡាញ់របស់វា។

ហើយនៅពេលគេរកឃើញ គឺវាស្ថិតក្នុងសភាពស្រេកទឹកធ្ងន់ធ្ងរ និងស្រកអស់ ៣ គីឡូទៀតផង៕


 

adverise with khmeread