0

ទេសចរ​បរទេស​បីនាក់​បាត់បង់​ជីវិត​ខណៈ​ព្យាយាម​តោង​ឡើង​ជ្រលង​ទឹកធ្លាក់​ដោយ​គ្មាន​ការអនុញ្ញាត​ពី​មគ្គុទេសក៍​ទេសចរណ៍​ក្នុងប្រទេស​វៀតណាម​

ទេសចរ​ជនជាតិ​អង់គ្លេស ៣ នាក់​បាន​បាត់បង់​ជីវិត​ខណៈដែល​ពួកគេ​ព្យាយាម​ឡើងទៅ​កាន់​ជ្រលង​ទឹកធ្លាក់​មួយកន្លែង​ស្ថិតក្នុង​ខេត្ត​ដា​ឡា​ត់ ប្រទេស​វៀតណាម ដោយ​ពុំ​ទទួលបាន​ការអនុញ្ញាត​ពី​សំណាក់​មគ្គុទេសក៍​ទេសចរណ៍​នោះឡើយ​។​

​សាកសព​គ្រោះ​ទាំងបី​ដែល​គេ​ផ្តល់​អត្ត​ញ្ញាណ​មក​ច្បាស់​រួមមាន​លោក Christian Sloan អាយុ ២៤ ឆ្នាំ នាង Beth Anderson ២៤ និង​នាង Izzy Squire អាយុ ១៩ ឆ្នាំ ដែល​ត្រូវបាន​គេ​ជឿថា​ពួកគេ​ទាំងបី​គឺជា​បងប្អូន​នឹង​គ្នា​។ សាកសព​ទាំងបី​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​តំបន់​ទឹកធ្លាក់ Datanla កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​

​ក្រុម​ភ្នាក់ងារ​ប៉ូលិស​នៃ​ប្រទេស​វៀតណាម​ជឿជាក់ថា​ភ្ញៀវទេសចរ​ដែល​បាន​បាត់បង់​ជីវិត​ទាំងនេះ​ប្រហែលជា​បាន​រអិល​ជើង​ធ្លាក់ ពេលដែល​ពួកគេ​ព្យាយាម​ទន្ទ្រាន​តំបន់​នោះ ហើយ​មន្ត្រីប៉ូលិស​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ម​គ្គុ​ទ្ទេស​របស់​ពួកគេ​ផងដែរ​៕

ប្រភព៖ ដេលីមែល

មតិយោបល់