ទឹកស្លឹកគ្រៃផ្តល់អត្ថប្រយោជន៍សុខភាពមិននឹកស្មានដល់ ៥ យ៉ាងដល់មនុស្ស

ស្លឹកគ្រៃជាប្រភេទគ្រឿងទេសមួយ ដែលមនុស្សចូលចិត្តបំផុត។ វាអាចប្រើប្រាស់បានច្រើនប្រការ។ ក្រៅពីសម្រាប់ធ្វើជាគ្រឿងបន្ថែមរសជាតិមុខម្ហូបផ្សេងៗ វាក៏មានអត្ថប្រយោជន៍សុខភាពដែរ។ តួយ៉ាង ទឹកស្លឹកគ្រៃដាំស្រស់ៗ ពិសារាល់ពេលព្រឹក១ឬ២ពែង ផ្តល់អត្ថប្រយោជន៍ដូចខាងក្រោម៖

១. ព្យាបាលបញ្ហារលាកក្នុង ដូចជា រលាកសាច់ដុំ និង រលាកសន្លាក់។ 
២. ពិសាបាយព្រឹករួច ផឹកទឹកស្លឹកគ្រៃជួយរាងកាយរំលាយអាហារបានល្អ ដោយជួយកាត់បន្ថយបញ្ហាឈឺក្រពះពោះវៀនដោយប្រការផ្សេងៗ។
៣. ធាតុគីមីធម្មជាតិក្នុងស្លឹកគ្រៃជួយលាងសម្អាតប្រព័ន្ធរំលាយអាហារ លាងថ្លើម លាងរំពែង និង ផ្លោកនោម។ វាជួយសម្អាតជាតិពុល និង កម្ចាត់ជាតិអាស៊ីតលើសក្នុងខ្លួនផងដែរ។ 
៤. ជួយថែរក្សាប្រព័ន្ធប្រសាទ និងស្តារប្រព័ន្ធដែលខូចឡើងវិញ។ 
៥. ដោយសារទឹកស្លឹកគ្រៃសម្បូរសារធាតុអង់ទីអុកស៊ីដង់ វាជួយចិញ្ចឹមស្បែកឱ្យមានសុខភាពល្អនិងភ្លឺថ្លា ហើយមើលទៅក្មេងជាងវ័យ និងកាត់បន្ថយការកើតមុនផងដែរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត