adverise with khmeread Kim jon un visits air base accompanied by his sister 1 copy

កូរ៉េខាងជើង​អួតថា​អាវុធ​ឡាស៊ែរ​ថ្មី​របស់ខ្លួន​អាច​បាញ់​រថក្រោះ​ទំនើប​ឱ្យ​ឆេះ​នៅសល់ "​ប៉ុន​ផ្លែ​ល្ពៅ​ឆ្អិន​"

​    ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​សៅរ៍​បាន​អួតអាង​អំពី​អាវុធ​ប្រឆាំង​រថក្រោះ​ទើប​អភិវឌ្ឍ​ថ្មី ដែល​មេដឹកនាំ​របស់ខ្លួន​បាន​និយាយថា​ជា​អាវុធ​ដ៏​ខ្លាំង​បំផុត​រហូតដល់​វា​អាច​ប្រែក្លាយ​រថក្រោះ​ពាស​ដែក​ក្រាស់ៗ​របស់​សត្រូវ​ទៅជា​រួញ​តូច “​ប៉ុន​ផ្លែ​ល្ពៅ​ឆ្អិន​”​។​

​    ​បណ្តាញសារព័ត៌មានរ​ដ្ឋ​របស់​កូរ៉េខាងជើង​បាន​និយាយថា លោក គីម ជុង អ៊ុន បាន​មើល​ការបាញ់​សាកល្បង​អាវុធ​រ៉ុក្កែត​ដែល​បង្ហាញ​គោ​ដៅ​វាយប្រហារ​ដោយ​ប្រព័ន្ធ​ឡា​ហ្ស៊ែ (laser) នេះ ហើយ​បានប្រកាសថា “​វា​ជា​អាវុធ​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយ​ថា​វា​បាញ់​ត្រង់​ដូចជា​កាំភ្លើង​បាញ់​ស៊ី​ប​”​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន KCNA​របស់​កូរ៉េខាងជើង​បាន​និយាយថា “​លោក គីម ជុង អ៊ុន បានកត់សំគាល់​ដោយ​ពេញចិត្ត​យ៉ាងខ្លាំង​ថា សូម្បីតែ​រថក្រោះ​និង​រថយន្ត​ពាស​ដែក​ពិសេស​របស់​សត្រូវ មិនអាច​ស៊ូ​បាន​ជាមួយ​អាវុធ​ប្រឆាំង​រថក្រោះ​ដ៏​ខ្លាំង​ដែល​អាច​បាញ់​ពួកវា​ឆេះ​រួញ​សល់​ប៉ុន​ផ្លែ​ល្ពោះ​ឆ្អិន​នោះទេ​”​។​

​    ​លោក គីម ជុង អ៊ុន បាន​បញ្ជា​ឲ្យ​ផលិត​អាវុធ​ទាំងនេះ​ឲ្យ​បាន​ច្រើន​នៅពេល​ឆាប់ៗ​ដើម្បី​ឲ្យ​អង្គភាព​ទ័ព​នៅ​សមរភូមិ​ជួរ​មុខ និង​អង្គភាព​ការពារ​ដែនសមុទ្រ​ប្រើប្រាស់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​នេះ​។

​    ​កូរ៉េខាងជើង​មាន​កង​ទ័ព​ដ៏​ច្រើន​ក្នុង​ចំនួន​ប្រហែល​១,២​លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប​របស់​ប្រទេស​នេះ​ចំនួន​ប្រហែល​២៥​លាន​នាក់​។ ចំនួន​ទាហាន​នេះ​គឺ​លើស​២​ដង​នៃ​ទាហាន​របស់​កូរ៉េខាងត្បូង​៕

រូបភាពគំរូ

adverise with khmeread
ប្រភព៖ ​ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់