adverise with khmeread 0

​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ B-21 របស់​អាមេរិក​អាច​វាយលុក​ចេញពី​ទឹកដី​អាមេរិក​ទៅ​ជុំវិញ​ពិភពលោក

​    ​កងទ័ពអាកាស​អាមេរិក​បានបង្ហាញ​រូបភាព​ដំបូង​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ជំនាន់​ក្រោយ​របស់ខ្លួន ដែល​នឹង​ចូលខ្លួន​មក​ជំនួស​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចាស់ B-52 ដែល​គេ​បង្កើតឡើង​ដំបូង​តាំងពី​អំឡុង​សង្គ្រាមត្រជាក់​។

​    ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ពណ៌​ខ្មៅ​សុទ្ធ​នេះ​មាន​រាង​កាច់​ចុះ​កាច់​ឡើង​ប្លែក និង ត្រូវបាន​រចនា​ឡើង​ដោយ​អាច​បំបាំងកាយ​បាន​ដើម្បី​ធ្វើឱ្យ​រ៉ា​ដា​ពិបាក​ចាប់​សញ្ញា​របស់​វា​។

​    ​យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំងកាយ​ថ្មី​នេះ​នៅ​មិនទាន់​កសាង​នៅឡើយ​ទេ ប៉ុន្តែ​លេខាធិការ​កងទ័ពអាកាស លោក ដេ​បូរ៉ា លី ជែ​ម (Deborah Lee James) បានឱ្យ​ពិភពលោក​បានឃើញ​រូបរាង​ដំបូង​នៃ​គម្រោង​របស់ខ្លួន​ដោយ​ប្រើការ​បង្ហាញ​រូបគំនូរ​របស់​វិចិត្រករ​។

​    ​រូបគំនូរ​នេះ​បង្ហាញ​យន្តហោះ​នេះ​ស្រដៀង​នឹង​យន្តហោះ B-2 របស់​ទ័ពអាកាស ដែល​ផលិត​ដោយ​ក្រុមហ៊ុន Northrop Grumman ដូចគ្នា​។

​    ​វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​ចេញដំណើរ​ពី​ទឹកដី​អាមេរិក និង​ធ្វើការ​វាយ​លុយ​គ្រប់​ទីតាំងនៅ​ជុំវិញ​ពិភពលោក​។ ទ័ពអាកាស​អាមេរិក​បាន​និយាយថា ខ្លួន​មាន​គម្រោង​ណែនាំ​យន្តហោះ​នេះ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០។

​​​   យន្តហោះ​ទម្លាក់​គ្រាប់បែក​បំបាំង​ថ្មី​របស់​អាមេរិក B-21 នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ B-21 នឹង​ចូលមក​ជំនួស B-52 ៕

B-2 Spirit bomber

B-1B Lancer Bomber

F-22 Raptor

F-15 Eagle

KC-135 Startotanker

F-16 Fighting Falcon

A-10 Thunderbolt

RC-135U

AC-130 gunships

B-52 Stratofortress

C-130 Hercules transport

C-17 Globmaster Transport

C-5 Galaxy Transport

CV-22 Osprey

E-3 Sentry AWACS

F-15E Strike Eagle

F-35A Lightning

KC-10 Extender

T-38 Talon

U-2

WC-135 Constant Phoenix​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់