Paul Pogba កំពុងពិចារណាត្រឡប់ទៅចូលរួមជាមួយក្លឹប Juventus វិញ

          នៅរដូវក្តៅ​នេះក្លឹប Man Utd ​អាច​នឹង​ការ​បាត់បង់​ខ្សែបម្រើ Paul Pogba ខណៈពេល​កីឡាកររូបនេះ​កំពុង​ពិចារណា​​វិលត្រឡប់​មក​កាន់​ក្លឹប Juventus វិញ​ ស្របពេលដែលមានព័តមានថា Pogba នៅរក្សាទំនាក់ទំនងល្អជាមួយអតីតមិត្តរួមក្រុម Juventus ។ប

          អនាគត​របស់កីឡាករអន្តរជាតិ​បារាំង​រូបនេះនៅពហុកីឡាដ្ឋាន Old Trafford កំពុង​ស្ថិតក្នុង​ភាព​មិន​ច្បាស់​លាស់​ ខណៈទំនាក់ទំនង​​ជាមួយគ្រូបង្វឹក​លោក Jose Mourinho ប្រែជាល្អក់កករអំឡុង​ពាក់កណ្តាល​ទី​២នៃ​រដូវកាល​មុន។ប

          នៅពេល​នេះ គេជឿថា Pogba​ អាច​នឹងសម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ទៅកាន់​ ក្លឹបនៅ​ក្របខណ្ឌ Serie A វិញស្របពេល​ដែលក្លឹប Juventus ចង់​បន្ថែម​កីឡាករ​លំដាប់​ពិភព​លោក​ម្នាក់​ទៀត​ក្នុងក្រុមជម្រើស​របស់​ខ្លួន បន្ទាប់ពី​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរខ្សែប្រយុទ្ធ​ Cristiano Ronaldo ក្នុងតម្លៃ​១០០​លានផោន៕

adverise with khmeread