គេងៗរមួលក្រពើក្នុងបន្ទប់តែម្នាក់ឯងនៅកណ្តាលយប់ អនុវត្តតាមវិធីនេះត្រឹម ២ នាទីបាត់ភ្លាម

ខណៈកំពុងគេងលក់ស្រួល គ្មាននរណាម្នាក់ចង់ឱ្យរមួលក្រពើនោះឡើយ។ ប៉ុន្តែប្រសិនបើវាកើតឡើងដោយចៃដន្យនៅកណ្តាលយប់ក្នុងបន្ទប់តែម្នាក់ឯង ត្រូវដោះស្រាយយ៉ាងណា? 

រមួលក្រពើភាគច្រើនកើតឡើងចំពោះមនុស្សចាស់វ័យ ៥០ ឆ្នាំឡើងទៅ ប៉ុន្តែមនុស្សវ័យក្មេងក៏អាចជួបបញ្ហានេះដែរ ដោយសារការលេងកីឡា ការឈរយូរ ឬធ្វើការប្រើកម្លាំងឈឺសាច់ដុំ។ 

ក្នុងករណីជួបប្រទះការរមួលក្រពើ អនុវត្តវិធី ៣ ដូចខាងក្រោម ត្រឹម ២ នាទីជើងនឹងធូរស្បើយឡើងវិញ។ 

១. ងើបអង្គុយសន្ធឹងជើងទៅមុខឱ្យត្រង់ ហើយប្រឹងឱ្យម្រាមជើងទាំងអស់ជ្រមុជចុះក្រោម។ 
២. បន្ទាប់ពីធូរស្បើយហើយ ងើបឈរសន្សឹមៗ ហើយដើរតិចៗ។
៣. ម៉ាស្សាជើងជាមួយប្រេងរឹតផ្សេងៗ៕

adverise with khmeread

អ្នកនឹងចូលចិត្ត