ឃាត់បុរសម្នាក់ប្រើដាវសាម៉ូរ៉ៃកាប់ឲ្យរបួស បុរសម្នាក់

    ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ច្បារអំពៅ២ឃាត់ខ្លួនកាលពីថ្ងៃទី ៩ធ្នូឆ្នាំ២០១៥ម៉ោង៦និង ២០នាទីយប់ នៅចំណុចមុខចំណតរថយន្តច្បារអំពៅ ផ្លូវ ៣៦៩ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅហិង្សាដោយចេតនា និងកាន់កាប់អាវុធខុសច្បាប់ (ដាវសាម៉ូរៃ)។
    ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រស់ ឡាដា ហៅ ការ៉ុត ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៦៩ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ
     ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនសង្ស័យ បានយកដាវសាំម៉ូរៃ ទៅកាប់ជនរងគ្រោះឈ្មោះ ទីនុយ ភេទ ប្រុស អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ ពេលនោះជនរងគ្រោះ បានរត់ចេញបាត់ទៅ  ។
    បន្ទាប់មក សមត្ថកិច្ចល្បាត មកដល់ចំណុចកើតហេតុ ខាងលើ ឃើញ ក៏ឃាត់ខ្លួនជនសង្ស័យ និងដកហូតបានដាវសាំម៉ូរ៉ៃ១ដើម នាំយកមកទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ធ្វើការ សាកសួរ។ ចំណែកជនរងគ្រោះ សមត្ថកិច្ចបានស្វែងរក មកដាក់ពាក្យបណ្តឹង តែរកមិនទាន់ឃើញ។
     បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង បញ្ជូនមកអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារ អំពៅ ដើម្បីចាត់ការបន្ត ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16