លោកយាយអាយុ ១០០ ឆ្នាំប្រាប់អាថ៍កំបាំងរស់នៅបានយូរ ហើយសប្បាយមិនចេះកើតទុក្ខ

ស្រាបៀរមួយកំប៉ុងធំ និងនំធុងមួយដុំ គឺជាអាថ៍កំបាំងដើម្បីឱ្យអាយុវែងសម្រាប់ស្ដ្រីម្នាក់រស់នៅក្នុងទីក្រុង Blackpool ដែលកំពុងប្រារព្ធខួបកំណើតលើកទី ១០០ របស់ខ្លួន។

Eileen Maher គឺជាអតីតអ្នកតម្បាញម្នាក់ ដែលមានដើមកំណើតមកពីក្រុង Darwen ត្រូវបានគេកត់សម្គាល់ថាគាត់រស់នៅតាំងពីជំនាន់ព្រះអង្គម្ចាស់ Alexandra Home ក្នុងទីក្រុង Blackpool ជាកន្លែងគាត់រស់នៅក្នុងពេលបច្ចុប្បន្ន។

គាត់បានបង្ហាញថា អ្នកមិនទាន់ចាស់ពេកនៅឡើយទេ ដើម្បីចូលរួមពិធីជប់លៀង នៅពេលគាត់បានប្រារព្ធពិធីជាមួយម៉ាកយីហោ Stella និងនំប្រអប់។

Maher បានរស់នៅក្នុងទីក្រុង Blackpool តាំងពីគាត់មកក្រេបទឹកឃ្មុំក្នុងឆ្នាំ ១៩៥១ ជាមួយនឹងប្ដីចុងរបស់គាត់ និងមិនដែលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួននោះទេ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab