adverise with khmeread Download

Samsung ឈ្នះ​បណ្ដឹងឧទ្ធរណ៍​ក្នុង​ជម្លោះ​ប៉ាតង់​ជាមួយនឹង Apple

​    ​កាលពី​ថ្ងៃ​សុក្រ​តុលាការ​ឧទ្ធរណ៍​របស់​សហរដ្ឋ​អាមេរិក​បាន​លុបចោល​សាលក្រម ១២០​លាន​ដុល្លារ​ប្រឆាំងនឹង Samsung ទីបំផុត​ក្រុមហ៊ុន​បង្កើត​ស្មា​ត​ហ្វូ​ន​កូរ៉េ​បានឈ្នះ​ក្នុង​ជម្លោះ​ប៉ា​តុង​ជាមួយ​ដៃគូ​ប្រជែង Apple​។​

​    ​តុលាការ​ឧទ្ធរណ៍​នៃ​សហរដ្ឋអាមេរិក Federal Circuit ក្នុង​ទីក្រុង Washington D.C បាន​និយាយថា​ក្រុមហ៊ុន​អេ​ឡិ​ត្រូ​និក Samsung មិនបាន​រំលោភ​លើ​ក្រុមហ៊ុន Apple នូវ​មុខងារ "quick links" និង​មុខងារ​២​ផ្សេងទៀត ដែលមាន​ដូចជា Slide-to-Unlock និង auto-correct នោះទេ​។ តុលាការ​ក៏បាន​បន្ដទៀតថា Apple អាច​ប្រឈម​នឹង​ការរំលោភ​មួយ​នៃ​ប៉ា​តុង​របស់ Samsung​។​

​    ​អ្នកនាំពាក្យ​ស្រី​របស់​ក្រុមហ៊ុន Apple បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ខណៈដែល​តំណាង​របស់​ក្រុមហ៊ុន Samsung បាន​និយាយថា​នាង​មិនមាន​ការអត្ថាធិប្បាយ​លើ​ការសម្រេចចិត្ត​នេះ​ទេ​។​

​    ​Apple និង Samsung បាន​ប្រយុទ្ធប្រឆាំង​គ្នា​ជុំវិញ​មុខងារ​ទូរស័ព្ទដៃ​ទំនើប​ជាច្រើន​ឆ្នាំ​ណាស់​មកហើយ​។ តែ Apple បានឈ្នះ និង​ក្នុង​ខែធ្នូ​ឆ្នាំទៅ Samsung បាន​សង Apple ចំនួន ៥៤៨,២ លាន​ដុល្លារ​។​

​    ​ក្នុង​ខែឧសភា ឆ្នាំ​២០១៤ Samsung បាន​ឲ្យ​សង Apple ក្នុង​ចំនួន​ទឹកប្រាក់ ១១៩,៦​លាន​ដុ​លា្ល​រ ពីបទ​ប្រើ​នូវ​មុខងារ​របស់ Apple ដោយ​គ្មាន​ការអនុញ្ញាត​។​

​    ​ការរំលោភ​នោះ​គឺ​ទៅលើ​មុខងារ​មួយ​ឈ្មោះថា "Quick Links" ដែល​អនុញ្ញាត​ឲ្យ​ឧបករណ៍​រៀបចំ​ទិន្នន័យ​នៅលើ​អេក្រង់ ដូចជា លេខ​ទូរស័ព្ទដៃ និង លីង​ដើម្បី​ធ្វើ​ការហៅ​ចេញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់