មិនគួរឱ្យជឿ! រថយន្ត BMW i8 ទំនើបដល់ថ្នាក់នេះ ហើយបើកដំបូលយ៉ាងកាលីបទៀត តែស៊ីសាំងជាង២លីត្រស្តើងក្នុង១០០គីឡូម៉ែត្រ

​រថយន្ត i8 របស់​ក្រុមហ៊ុន BMW គឺជា​កំពូល​រថយន្ត​ហាយ​ប្រ៊ី​ដ​គ្មានអ្វី​អាច​ផ្ទឹម​បាន​។​ ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​បាន​ដកចេញ​ល្បឿន​លឿន​បំផុត​របស់​វា​សម្រាប់​ម៉ាស៊ីន​បំ​ភាយ​ឧស្ម័ន​តិចតួច​។​

​ឥឡូវនេះ​រថយន្ត​ទំនើប​នេះ​ក៏បាន​ដក​ដំបូល​ចេញ​ដែរ ប៉ុន្តែ​វា​មានតម្លៃ​ខ្ពស់ជាង​។​ ​តម្លៃ​គឺ​ចាប់ផ្តើម​ពី ៣១៨.៩០០ ដុល្លារ សម្រាប់​រថយន្ត​មាន​ដំបូល និង ៣៤៨.៩០០ ដុល្លារ​សម្រាប់​រថយន្ត​បើកដំបូល​។​

​រថយន្ត​បើក​ដំបូល​នេះគឺ​មាន​ដំបូល​ស្បែក​ទន់​អាច​បិទ​បើក​លឿន ក្នុង​ល្បឿន ៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើ​រយៈពេល​បិទ​ឬ​បើក ១៥ វិនាទី​ប៉ុណ្ណោះ។​

​រថយន្ត i8 នេះ​មាន​ម៉ាស៊ីន​ហាយ​ប្រ៊ី​ដ ប្រើ​សាំង​ប្រភេទ 1.5-litre Turbocharged Three-Cylinder (​កម្លាំង ១៧០ គីឡូវ៉ាត់​) និង ម៉ូ​ទ័​រ​អគ្គិសនី (​កម្លាំង ១០៥ គីឡូវ៉ាត់​)​។ វា​មាន​សន្ទុះ​ល្បឿន​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើថេរៈវេលា ៤ វិនាទី​។

​រថយន្ត i8 មាន​ដំបូល​ស៊ីសាំង ២,២ លីត្រ​ក្នុង​ ១០០ គីឡូម៉ែត្រ និង ២,៤ លីត្រ​ក្នុង​១០០​គីឡូម៉ែត្រ សម្រាប់​ប្រភេទ​បើក​ដំបូល​៕

adverise with khmeread

អ្នកនឹងចូលចិត្ត