អនុវត្តវិធីទាំង ៥ នេះដើម្បីកុំឱ្យកើតជំងឺធាត់

១. ទទួលទានអាហារពេលព្រឹកកុំបីខានមួយលើកណាឡើយ។ ទោះព្រឹកឡើងមិនឃ្លានក៏ត្រូវញ៉ាំដែរ ដើម្បីឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានរលូន គ្មានបញ្ហាបង្កការធាត់។

២. ដើរឱ្យបានច្រើន។ ប្រសិនបើនៅកន្លែងធ្វើការខ្ពស់ គួរចៀសជណ្តើរយន្ត ហើយដើរតាមជណ្តើរធម្មតាល្អជាង។ 

៣. ជ្រើសរើសភេសជ្ជៈណាដែលមានកាល់ឡូរីទាប តាមរយៈការពិនិត្យមើលគ្រឿងផ្សំនៅលើសំបកកំប៉ុង។

៤. ហាត់ប្រាណយ៉ាងតិចណាស់ ១៥ នាទីរាល់ថ្ងៃ។ 

៥. កាត់បន្ថយអាហារកែច្នៃ និង អាហារសម្បូរខ្លាញ់ ហើយងាកមកទទួលទានផ្លែឈើបន្លែនិងគ្រាប់ផ្លែឈើជំនួសវិញ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត