adverise with khmeread Tokoroa 600x393

ការងារ​ជា​វេជ្ជបណ្ឌិត​បាន​ប្រាក់ខែ​មួយឆ្នាំ ៤០​ម៉ឺន​ក្នុង​ទីក្រុង​តូច​មួយ តែ​គ្មាន​អ្នកដាក់ពាក្យ​សូម្បីតែ​ម្នាក់​

    ​យើង​ធ្លាប់​ដឹង​ហើយ​ថា​មាន​មនុស្ស​ជាច្រើន​ជួប​ការលំបាក​ក្នុង​ការរក​ការងារ​ធ្វើ ប៉ុន្ដែ​ក្នុង​រឿងនេះ​គឺ​និយាយ​ពី​គ្លីនិក​នៅ​ទីក្រុង​តូច​មួយ ដែល​មិនអាច​ទាក់ទាញ​មនុស្ស​ឲ្យ​មក​ដាក់ពាក្យ​ធ្វើការ​បាន បើទោះជា​ទទួលបាន​៤០​ម៉ឺន​ក្នុង​មួយឆ្នាំ​ក៏ដោយ​។​

​    ​ខណៈដែល​ប្រជាជន​នៅ​ទីក្រុង Norman Well កំពុង​ខ្នះខ្នែង​ទាំង​លំបាក​ដើម្បី​ស្វែងរក​ជាងកាត់សក់​ដែលមាន​បំណង​មក​រស់នៅ​ទីក្រុង​របស់ខ្លួន​នោះ ទីក្រុង​តូច​មួយទៀត​នៅ​ប៉ែក​ម្ខាង​ទៀត​នៃ​ពិភពលោក​ក៏​កំពុង​ដោះស្រាយ​ជាមួយនឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​មួយ​ដែរ​។ ទីក្រុង Tokoroa នៅ​តំបន់ Waikato នៃ​កោះ​ខាងជើង​ប្រទេស​នូ​វែ​សេ​ឡង់ (New Zealand) កំពុង​ពិបាក​អូសទាញ​វេជ្ជបណ្ឌិត​វ័យក្មេងៗ​មាន​ឆន្ទៈ​ឱ្យមក​ធ្វើការ​សម្រាប់​ប្រាក់ខែ ៤០​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​វេជ្ជបណ្ឌិត​គ្រប់រូប​តែង​ប៉ងប្រាថ្នា និង​សឹងតែ​ធ្វើ​ងាប់​ខ្លួន​ចោល​នោះ ប៉ុន្ដែ​នៅតែ​គ្មាន​អ្នកណា​មក​ដាក់​ពាក្យសុំ​ការងារ​នេះឡើយ​។​

​    ​វេជ្ជបណ្ឌិត Alan Kenny ជា​សហ​ម្ចាស់​នៃ​គ្លីនិក Tokoroa Family Health បានដាក់​ពាក្យ​ជ្រើសរើស​វេជ្ជបណ្ឌិត​មុខតំណែង GP នៅលើ​អ៊ី​ន​ធឺ​ណេ​ត ប៉ុន្ដែ​មិនមាន​នរណា​ចាប់អារម្មណ៍​សូម្បីតែ​ម្នាក់​ក្នុង​រយៈពេល ៤​ខែ​មកនេះ បើទោះជា​ឲ្យ​ប្រាក់ខែ​ច្រើនយ៉ាង​ណាក៏ដោយ​។ គាត់​ក៏​សន្យា​នៅលើ​ពាក្យ​ជ្រើសរើស​ដែរ​ថា​នឹងមិន​មានការ​ងារ​ចុង​សប្ដាហ៍ ឬក៏​ភារៈកិច្ច​ពេលយប់​នោះទេ ហើយ​ពេល​មកដល់នឹង​ក្លាយជា​សហ​ម្ចាស់​នៃ​គ្លីនិក​មួយ​នេះ​តែម្តង ប៉ុន្ដែ​នៅតែ​គ្មាន​អ្នក​ចាប់អារម្មណ៍​។​

​    ​ជា​អកុសល​វេជ្ជបណ្ឌិត​អាយុ ៦១​ឆ្នាំ​រូបនេះ​បាន​ចែកចាយ​ម្ហូបអាហារ​ទៅ​អ្នកជំងឺ ៦.០០០​នាក់ ដោយ​ខ្លួន​គាត់​ម្នាក់ឯង​គត់ ហើយ​វា​ពិតជា​ពិបាក​ខ្លាំងណាស់​សម្រាប់​គាត់​។ ហើយ​គាត់​បាន​និយាយថា "​វា​ជា​បញ្ហា​ដ៏​ធំ​មួយ​ដើម្បី​ស្វែ​ករក​អ្នក​ជំនួសដៃ​របស់ខ្ញុំ​។ ឆ្នាំទៅ​ខ្ញុំ​បាន​លុបចោល​ដំណើរ​កម្សាន្ត​របស់ខ្ញុំ ពីព្រោះ​ខ្ញុំ​មិនអាច​រក​អ្នក​ជំនួស​បាន ហើយ​ឆ្នាំនេះ​ខ្ញុំ​ត្រូវ​លុប​ដំណើរ​កម្សាន្ត​ជា​លើក​ទី​ពីរ ដែល​នេះ​ជាការ​លំបាក​ខ្លាំង​បំផុត​របស់ខ្ញុំ​"​។​

​    ​នេះ​អាច​និយាយបានថា​ជា​កន្លែងធ្វើការ​ចុងក្រោយ​របស់​ភពផែនដី ដែល​គ្មាន​អ្នក​ចង់​ធ្វើ​នោះទេ បើទោះជា​ប្រាក់ខែ​នៅទីនេះ​គុណ​នឹង​២​នៃ​ប្រាក់ខែ​ពេទ្យ​នៅ​ទីក្រុង​ធំ​ក៏ដោយ​។ វេជ្ជបណ្ឌិត Denny ត្រូវ​ទទួល​អ្នកជំងឺ​ក្នុង​មួយថ្ងៃ​ជាង ៤០​នាក់ ហើយ​រាល់​អ្នកជំងឺ​ទាំងអស់​គាត់​ត្រូវ​រ៉ាប់រង​តែម្នាក់ឯង ខណៈ​គាត់​សម្តែង​ការព្រួយបារម្ភ​ថា​ខ្លាច​អត់​អ្នក​ជំនួស​គាត់ ពេល​គាត់​ជិត​ចូលនិវត្តន៍​។​

​    ​គាត់​ក៏បាន​និយាយ​ផងដែរ​ថា "​នៅទីនេះ​មិន​ពិបាក​រកប្រាក់​នោះទេ តែ​អ្វីដែល​ពិបាក​គឺ​ស្វែងរក​អ្នក​ជំនួស​ខ្ញុំមិនបាន​"៕

adverise with khmeread
ប្រភព៖ New Zealand Herald

អ្នកនឹងចូលចិត្ត

មតិយោបល់