ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះប្រជាពលរដ្ឋអស់២ល្វេងនៅខណ្ឌឫស្សីកែវ​

​ភ្នំពេញ ៖ ផ្ទះ ២ ល្វេងត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទេចទ្រព្យសម្បត្តិគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ ដូចសមត្ថកិច្ចចុះមកអន្តគមន៍នៅវេលា ម៉ោង៧ និង១០នាទីយប់ថ្ងៃទី ២០ ខែកក្កដា ​ឆ្នាំ២០១៨ត្រង់ចំណុចជិតស្ពាន លីយ៉ុង ផាត់នៅក្នុងភូមិ គីឡូលេខ១០​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ។

​តាមប្រភពប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថាមុនដំបូងគេឃើញផ្សែងហុយចេញពីផ្ទះ 76D ហើយក៏ មានអណ្តាតភ្លើងឆាបឆេះឡើងក៏នាំគ្នាគាស់ទ្វារចោលដោយម្ចាស់ផ្ទះចាក់សោ ដើម្បីយកទឹកជះពន្លត់​។ ដោយសាភ្លើងឆេះខ្លាំងពេក ក៏បានហៅសមត្ថកិច្ចឱ្យជួយទាក់ទងទៅឡានទឹកឱ្យមកបាញ់ទឹកពន្លត់។ សំណាងល្អឡានទឹកមកបាញ់ទប់ស្កាត់ទាន់ត្រឹមតែឆេះអស់២ ល្វែងមិន​បណ្តាលឱ្យឆ្លងដល់ផ្ទះដទៃទៀត។

​ម្ចាស់ផ្ទះឈ្មោះ ​ពេជ្រ សុម៉ាលី ​ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់បាយ ​មានស្រុកកំណើតនៅភូមិ គីឡូលេខ១០​ សង្កាត់ស្វាយប៉ាក់ ​ខណ្ឌឫស្សីកែវ​ មានប្តីឈ្មោះ សំ ផាន់ណា ​ភេទប្រុស ​អាយុ​៣២ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ មានស្រុកកំណើត​ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មានកូន២នាក់។

​តាមសម្តីម្ចាស់ផ្ទះបានឱ្យដឹងថា រូបគាត់បានចាក់សោពីក្រៅដោយមិនបានបិតបារ៉ែតភ្លើង ហើយទៅយកកូននៅផ្ទះម្តាយនៅគីឡូលេខ១០នៅមិនឆ្ងាយពីកន្លែងកើតហេតុប៉ុន្មានទេ​។ ពេលដែលត្រឡប់មកវិញឃើញភ្លើងឆេះផ្ទះគាត់ទៅហើយ។ 

​រូបគាត់បានបន្តទៀតថា ឃើញប្អូនប្រុសរបស់គាត់រុញបានទូរដាក់ទូរស័ព្ទបានមួយទូរចេញមកក្រៅពីនឹងឆេះអស់ហើយទាំងពីផ្ទះ។ ផ្ទះមួយលក់បាយ ផ្ទះមួយទៀត លក់ទូរស័ព្ទដៃ ដែលរូបគាត់ជួលគេទាំង២ផ្ទះ បាន​ការខូចខាតនូវទ្រព្យសម្បត្តិស្ទើតែទាំងស្រុងទាំង២ល្វេង​១ល្វេងៗទំហំ ៣ម៉ែត្រ កន្លះ គុណនិង៨ម៉ែត្រ ជញ្ចាំងឈើប្រក់ស័ង្កសី ពិដានជ័រ​។

​ការប្រើប្រាស់ឡានទឹកចំនួន ១០ គ្រឿង​បាញ់អស់៤គ្រឿង រលត់ទៅវិញនៅវេលា ម៉ោង៨ និង១០នាទីយប់នៅថ្ងៃដដែល (១ ម៉ោងគត់)៕


 

adverise with khmeread