adverise with khmeread 31983f2600000578 0 image a 79 1456522665004

មជ្ឈដ្ឋានខ្លះចោទថា Gigi Hadid មានចេតនាបង្ហាញដើមទ្រូង

          តារាបង្ហាញម៉ូត Gigi Hadid ​បាន​បង្អួត​រាងដ៏ស្រស់ស្អាត​របស់នាង​ជា​មួយ​នឹង​រ៉ូប​ទាន់​សម័យ​របស់យីហោល្បី Versace​ អំឡុង​ការបង្ហាញម៉ូត​កាល​ពីថ្ងៃ​សុក្រ​ ហើយ​នៅ​ពេល​នោះ​នាង​ហាក់ដូចជា​បាក់​មុខបន្តិចដែរ​ ដោយសារតែ​ភ្លាត់​ស្នៀត​លេចចេញក្បាលសុដន់កណ្តាល​វាលតែ​ម្តង។​

          តារាបង្ហាញម៉ូត​ដែលពោរពេញដោយ​ទំនុកចិត្តរូប​នេះ ភ្លាត់ស្នៀត​លេច​កេរ​ម៉ែ​ចែក​ឲ្យកណ្តាល​វាល​ នៅពេល​កំពុង​ដើរ​បង្ហាញម៉ូត​នៅ​ទីក្រុង​មីលែន​ ហើយ​នាង​នៅ​តែ​​បន្ត​សកម្ម​ភាព​បង្ហាញ​ម៉ូត​ជា​បន្តបន្ទាប់រហូត​ដល់​ចប់។

          Gigi ដែល​មើលទៅដូចជាឥតខ្វល់បន្តិចសោះ​នោះ​ បាន​ដើរ​បង្ហាញម៉ូត​ធ្វើ​ព្រងើយ​ បើទោះបីជា​នាង​លេច​ចេញ​ក្បាល​សុដន់​កណ្តាល​វាលក៏ដោយ​ ខណៈ​ពេល​នាង​បង្អួត​រាងជាមួយនឹង​ឈុត​រ៉ូប​ពណ៌​ខ្មៅ​ ដែ​លស៊ី​គ្នា​នឹង​បូស្តើ​ង​ពណ៌​ខ្មៅ​នៅលើ​ក្បាល។

            ខណៈ​​មជ្ឈ​ដ្ឋាន​ខ្លះគិតថា នេះជា​ការបង្ហាញដោយ​ចេតនា​នោះ តារា​បង្ហាញ​ម៉ូត​រូបនេះ​បាន​ចូល​បណ្តាញសង្គមទ្វីតធើ​ ហើយឆ្លើយ​តប​ថា វាគ្រាន់តែ​ជា​ការភ្លាត់​ស្នៀត​នៅ​ពេលបង្ហាញម៉ូត​ ហើយ​ថា រឿងបែប​នេះ​​អាចកើត​ឡើង​គ្រប់ពេលមិនថាតែចំពោះនាងនោះទេ៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់