កីឡាករ Son Heung Min និង Erik Lamela ចុះកិច្ចព្រមព្រៀងថ្មីបន្តរយៈពេលវែងជាមួយក្លឹប Spurs

          ខ្សែប្រយុទ្ធ Son Heung Min ក្លឹប​ Tottenham Spurs បានចុះសន្យា​ថ្មី​​រយៈពេល​៥ឆ្នាំ​ជាមួយ​ក្លឹបនៅ​ក្របខណ្ឌ PL។ កីឡាក​រអន្តរជាតិកូរ៉េខាងត្បូងរូបនេះបានផ្ទេរពី​ក្លឹបអាល្លឺម៉ង់ Bayer Leverkusen មក​ចូល​រួម​ជាមួយ​ក្លឹប Spurs កាល​ពីឆ្នាំ​២០១៥​ និង​រកបាន​៤៧​គ្រាប់ក្នុងការបង្ហាញមុខ​១៤០លើក​។

          Son បាននិយាយថា “ខ្ញុំរីករាយ​ណាស់​ដែល​បាន​ចុះកិច្ច​ព្រមព្រៀងថ្មី​។ ខ្ញុំ​សង្ឃឹមថា នឹងបាន​ជួប​អ្នកទាំង​អស់គ្នា​​នៅ​រដូវកាល​នេះ​នៅពហុកីឡាដ្ឋាន​ថ្មី​”។

Son គឺជាកីឡាករដែលតំណាងឲ្យ​ប្រទេសរបស់ខ្លួន​នៅវើលខាប់​និង​នៅក្លឹប Tottenham ។ Son បានអះអាងថា នៅពេលនេះ​ខ្លួន​បានត្រៀម​​សម្រាប់​ដំណើរ​ប្រកួតកម្តៅសាច់ដុំនៅ​លើ​ទឹកដី​អាមេរិក។

          កីឡាករវ័យ​២៦​ឆ្នាំ​រូបនេះ​ទទួលបាន​ការ​សម្រាក​រយៈ​ពេល​៦សប្តាហ៍​ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួតវើលខាប់នៅប្រទេសរុស្សី​ ខណៈពេល​ក្រុម​កូរ៉េខាង​ត្បូង​បានខ្ទាតចេញពី​វគ្គជម្រុះក្នុងពូល ។

          គ្រូបង្វឹកក្រុម Spurs លោក Mauricio Pochettino ក៏បានចងជើង​របស់​កីឡាករ Erik Lamela ជាមួយនឹង​កិច្ច​ព្រមព្រៀងថ្មីផងដែរ។ កីឡាករ​សញ្ជាតិអាហ្សង់ទីន​រូបនេះ បាន​វិលត្រឡប់មក​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ដំបូង​វិញ បន្ទាប់ពី​ចំណាយ​ពេល​ជាងមួយ​ឆ្នាំនៅ​​ក្រៅការប្រកួត​ដោយ​សារ​បញ្ហា​រត្រគៀក៕

adverise with khmeread