បុរសកុលសម្ព័ន្ធនៅរស់ចុងក្រោយគេម្នាក់គត់ ត្រូវគេប្រទះឃើញនៅក្នុងព្រៃអាម៉ាហ្សូន

វីដេអូដ៏មហាកម្រមួយបានបង្ហាញនូវសមាជិកកុលសម្ព័ន្ធម្នាក់ ដែលគេហៅថា "ជាបុរសដ៏ឯកោបំផុតលើលោក"។

បុរសអាយុប្រហែលជា ៥០ ឆ្នាំនេះរស់នៅតែម្នាក់ឯងក្នុងព្រៃអាម៉ាហ្សូនអស់ ២២ ឆ្នាំ បន្ទាប់ពីសមាជិកកុលសម្ព័ន្ធចុងក្រោយរបស់គាត់ត្រូវបានគេសម្លាប់។

វីដេអូដ៏កម្រនោះ ត្រូវបានគេថតពីចម្ងាយ និងបញ្ចេញដោយទីភ្នាក់ងារជនជាតិភាគតិចរបស់រដ្ឋាភិបាលប្រេស៊ីលហៅថា Funai ដោយបង្ហាញបុរសសម្បូរសាច់ដុំនោះកំពុងកាប់ដើមឈើជាមួយនឹងពូថៅ។

វីដេអូនោះត្រូវបានគេចែកចាយពាសពេញពិភពលោក ប៉ុន្ដែនៅមានរឿងមួយដែលគេកំពុងចាប់អារម្មណ៍។

ហេតុអ្វីបានជាគាត់ត្រូវបានគេថតជាប់?

ភ្នាក់ងារ Funai បានតាមដានបុរសដ៏ឯកោនោះតាំងពីឆ្នាំ ១៩៩៦ និងបង្ហាញឱ្យគេដឹងថា គាត់នៅតែរស់រានមានជីវិត ក្នុងតំបន់គេរឹតបន្តឹង ដែលជាកន្លែងគាត់រស់នៅក្នុងទិសតំបន់ក្នុងភាគខាងជើងរដ្ឋ Rondonia៕

 

adverise with khmeread