ស្រីនិងស្រី​មានទំនាស់ចាក់ឱ្យរបួសគេចបាន៦ថ្ងៃត្រូវប៉ូលិសឃាត់ខ្លួន

​ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់នាថ្ងៃទី២១ កក្កដា ២០១៨ វេលាម៉ោង១១ និង៣០នាទី ​ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយយកកូនកាំបិតចាក់ បណ្តាលឱ្យរបួសធ្ងន់កាលពីថ្ងៃទី១៦ កក្កដា ២០១៨ វេលាម៉ោង០៤ទៀបភ្លឺ នៅចំណុចមុខផ្ទះលេខ៣១៩ អឺ៣ ផ្លូវលេខ៤៩ ភូមិទី៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា​ ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ សាន់​ ពិសី ​ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅផ្ទះលេខ១៦៤ អឺ៤ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបាន មានកូនកាំបិតចំនួន០១។

​ចំណែក ជនរងគ្រោះ ឈ្មោះ លន់​ សាវី ​ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៣២៤ អឺ៣ ផ្លូវលេខ៤៩ ភូមិទី៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវជនសង្ស័យយកកូនកាំបិតចាក់ បណ្តាលឱ្យរបួសចំកែងដៃខាងស្តាំហូរឈាម (ធ្ងន់) យកទៅព្យាបាលរបួសនៅមន្ទីរពេទ្យកាលម៉ែត។

​ជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


 

adverise with khmeread