រូបភាពទាំង ១១ សន្លឹកនេះបង្ហាញពីអាថ៍កំបាំងក្នុងប្រវត្តិសាស្ត្រ ដែលគេមិនបានដឹងទូលំទូលាយ

ប្រវត្តិសាស្ដ្របានលាក់អាថ៍កំបាំងច្រើនណាស់ពីមនុស្សជំនាន់ថ្មី ហើយរូបភាពដ៏កម្រជាច្រើនសន្លឹកខាងក្រោមនេះបញ្ជាក់យ៉ាងច្បាស់ថា អ្នកមិនដែលដឹងពីវានោះឡើយ។

១. ក្នុងឆ្នាំ ១៩៤៣ ទាហានវិស្វកម្មអង់គ្លេសត្រូវបានបង្វឹកឱ្យដោះមីន ដោយបាំងភ្នែក ធ្វើដូច្នេះទើបពួកគេអាចធ្វើការពេលយប់បាន។

២. ស្ត្រីតវ៉ាប្រឆាំងនឹងការបង្ខំឱ្យស្លៀកពាក់ឈុត Hijab បន្ទាប់ពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ ១៩៧៩។

៣. ការកកស្ទះចរាចរណ៍នៅទីក្រុងបែរឡាំង នៅពេលប្រជាជនអាល្លឺម៉ង់ខាងកើតផ្លាស់ទីទៅទីក្រុងបែរឡាំងខាងលិច បន្ទាប់ពីការដួលរលំនៃជញ្ជាំងទីក្រុងបែរឡាំងឆ្នាំ ១៩៨៩។

៤. អាដូហ្វ ហ៊ីត្លែរធ្លាប់ជួបពិភាក្សាជាមួយមេសាសនានៃក្រុងយេរូសាឡិម លោក Haj Amin al-Husseini ប្រទេសអាល្លឺម៉ង់ឆ្នាំ ១៩៤១។

៥. ស្ត្រីវ័យក្មេងម្នាក់បានសន្លប់បាត់ស្មារតីនៅមុខម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត ពេលទ្រង់ធ្វើទស្សនកិច្ចឆ្មាំកិត្តិយសនៅកងយោធាកងទ័ពនារីក្នុងទីក្រុង Shrewsbury ប្រទេសអង់គ្លេសថ្ងៃទី ៦ ខែកក្កដាឆ្នាំ ១៩៤៩។

៦. បុរសម្នាក់នៅឆ្នេរ Heemskerk ត្រូវបានគេពិន័យ សម្រាប់ការស្លៀកសម្លៀកបំពាក់មិនសមរម្យនៅប្រទេសហូឡង់ឆ្នាំ ១៩៣១។

៧. ជនបំផ្ទុះគ្រាប់បែកអត្តឃាតជនជាតិចិន បានដាក់គ្រាប់បែកនៅលើអាវ​ ដែលវាធ្វើពីគ្រាប់បែកដៃដើម្បីប្រើក្នុងការវាយប្រហារលើរថក្រោះរបស់ជប៉ុននៅសមរភូមិតៃសឺហួងឆ្នាំ ១៩៣៨។

៨. ទិដ្ឋភាពក្នុងទីក្រុង Stockholm នៅថ្ងៃដែលប្រទេសស៊ុយអ៊ែតបានផ្លាស់ប្តូរការបើកបរពីខាងឆ្វេងដៃនៃផ្លូវទៅខាងស្ដាំដៃវិញក្នុងថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ១៩៦៧។

៩. អវកាសយានិកជនជាតិអាមេរិកអាហ្វ្រិកដំបូងគេបង្អស់ គឺលោក Robert Lawrence នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ១៩៦៧ ។ ជាអកុសលគាត់បានស្លាប់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្ដហោះមួយនៅថ្ងៃទី ៨ ខែធ្នូឆ្នាំ ១៩៦៧ ហើយមិនមានឱកាសចូលទៅក្នុងអវកាសនោះទេ។

១០. វិទ្យុចល័តនៅក្នុងមួកចំបើងមួយដែលបានបង្កើតឡើងដោយអ្នកបង្កើតជនជាតិអាមេរិកម្នាក់ក្នុងឆ្នាំ ១៩៣១។

១១. Felix Wehrle គឺជាបុរសម្នាក់ដែលមានស្បែកអាចទាញលេងបានក្នុងដើមសតវត្សរ៍ឆ្នាំ ១៩០០៕

adverise with khmeread

អ្នកនឹងចូលចិត្ត