adverise with khmeread Elton 27

លោក Elton John ចោទ Janet Jackson ថា ធ្វើមាត់ម្ហបៗលើឆាកប្រគំតន្ត្រី

          តារាចម្រៀង​ជើងចាស់​អង់គ្លេស Elton John បាន​និយាយថា លោកសុខ​ចិត្ត​ទៅ​មើលការសម្តែង​បុរស​តែងខ្លួនជា​ស្រី​ជាជាង​ទៅទស្សនា​ការប្រគំ​តន្ត្រី​របស់តារាចម្រៀង​ប៉ប់​ Janet Jackson ។

          លោក Elton វ័យ​៦៩​ឆ្នាំ​ បាន​និយាយថា “គេនាំគ្នា​អួតអាងអំពី​កម្មវិធី​ប្រគំ​តន្ត្រីរបស់​ Janet Jackson ហើយ​ថា កម្មវិធី​នេះពិតជា​កម្មវិធីដ៏អស្ចារ្យ​ ប៉ុន្តែ​តាម​ពិត​វាគ្រាន់តែជា​ការធ្វើ​មាត់​ម្ហបៗ​តែប៉ុណ្ណោះ។ នេះមិនមែនជា​កម្មវិធី​ប្រគំ​តន្ត្រី​នោះ​ទេ។ ខ្ញូំសុខចិត្តទៅទស្សនាការសម្តែង​បុរសតែង​ខ្លួន​ធ្វើ​ស្រីវិញ”។

          នេះមិនមែនជា​លើក​ទី​១ទេ ដែល​តារា​ចម្រៀងម្ចាស់បទ “Candle in the Wind ” បានរិះគន់​ជា​សាធារណៈ​ចំពោះ​តារា​ចម្រៀង​ផ្សេងៗ​ទៀត​ដែល​ធ្វើ​មាត់​ម្ហបៗ​តាម​ភ្លេង​ ប៉ុន្តែមិនបាន​ច្រៀងពិតប្រាកដនោះ។

          អំឡុងកម្មវិធី​ប្រគល់​ពាន 2004 Q Awards ខណៈ​ពេល​លោក​ទទួល​ពាន​រង្វាន់​ឆ្នើម​សម្រាប់​អ្នកនិពន្ធ​ចម្រៀងបែប​ក្លាសិក​នោះ លោក Elton John បាន​រិះគន់​តារា​ចម្រៀង​ប៉ប់​ ម៉ាដូនណា ផងដែរ​ដោយសាររឿង​ដូចគ្នានេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់