កំពុងមានគភ៌ហើយរួមភេទអាចមានគភ៌មួយតង់ទៀតទេ? វាជាករណីកម្រ តែវាអាចកើតឡើង

បើអ្នកធ្លាប់ឆ្ងល់ថាតើអាចមានគភ៌មួយតង់ទៀតទេ ខណៈកំពុងមានគភ៌រួចទៅហើយនោះ អ្នកច្បាស់ជាចង់អានបន្តទៀត។ 

ការមានកូនគឺមានភាពខុសគ្នាយ៉ាងសម្បើមពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀត។

អ្នកខ្លះអាចមានផ្ទៃពោះយ៉ាងងាយស្រួល អ្នកខ្លះជួបការលំបាកខ្លាំង ហើយខ្លះទៀតត្រូវបង្ខំចិត្តស្វែងរកជម្រើសផ្សេងទៀត។

អ្នកខ្លះបន់ឱ្យមានផ្ទៃពោះ ហើយខ្លះទៀតបន់កុំឱ្យមានគភ៌។ ប៉ុន្តែតើស្ត្រីអាចមានផ្ទៃពោះមួយតង់ទៀតទេ ខណៈពួកគេកំពុងមានផ្ទៃពោះរួចទៅហើយនោះ?

ប្រសិនបើអ្នកកំពុងអានអត្ថបទនេះហើយលាន់មាត់ថា "ស្អីគេ?!" អ្នក​មិន​មែនមានតែឯងនោះទេ។

វាជាសំណួរដ៏គួរឱ្យភ្ញាក់ផ្អើល ហើយចម្លើយអាចនឹងធ្វើឱ្យអ្នកកាន់តែភ្ញាក់ផ្អើល។

ស្ត្រីពិតណាស់គឺអាចនឹងមានផ្ទៃពោះមួយតង់ទៀត នៅពេលពួកគេកំពុងមានផ្ទៃពោះ។

បាតុភូតនេះត្រូវបានគេស្គាល់ថា Superfetation ហើយវាជារឿងកម្រមានណាស់ ប៉ុន្តែវាអាចកើតឡើងបាន។

ខាងក្រោមនេះជាអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីវា។

បាតុភូត Superfetation កើតឡើងនៅពេលស៊ុតរបស់ស្ត្រីម្នាក់បានបង្កាត់ពូជជាមួយមេជីវិតឈ្មោល ខណៈស៊ុតអាចបង្កកំណើតបានមួយទៀត កំពុងលូតលាស់រួចជាស្រេចនៅក្នុងស្បូន។ 

ទោះយ៉ាងណា បើគិតអំពីទ្រីស្តីជីវវិទ្យា រឿងនេះមិនអាចកើតឡើងបានទេ។ 

វេជ្ជបណ្ឌិត Connie Hedmark គ្រូពេទ្យសម្ភពនៅ Michigan បានប្រាប់វេបសាយ BabyCentre ថា "អ័រម៉ូនគភ៌តែងតែបិទប្រព័ន្ធស្បូនរបស់ស្ត្រី ដោយធ្វើឱ្យនាងមិនអាចបញ្ចេញពងអូវុលអំឡុងពេលមានផ្ទៃពោះរបស់នាងបានទេ។ ហេតុដូច្នេះហើយទើបករណី Superfetation គឺជារឿងកម្រ"។

ហេតុអ្វីមានករណីមានគភ៌២តង់?

គ្មាននរណាដឹងមូលហេតុទេ ប៉ុន្តែវេជ្ជបណ្ឌិតខ្លះជឿថា វាកើតឡើងនៅពេលការផ្សាំអំប្រ៊ីយ៉ុងទី១ត្រូវបានពន្យារពេល ដែលធ្វើឱ្យអ័រម៉ូនគភ៌នៅតែបើកអំឡុងពេលមានគភ៌។ 

អ្នកស្រាវជ្រាវរហូតមកទល់ពេលនេះរកឃើញករណីមានគភ៌២តង់តែ ១០ ករណីប៉ុណ្ណោះនៅលើពិភពលោក។ 

ករណីមានកូនភ្លោះ អាចបណ្តាលមកពីបាតុភូត Superfetation គ្រាន់តែគេមិនសូវទទួលស្គាល់ករណីនេះឱ្យបានទូលំទូលាយប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត