ហាត់ប្រាណ ៨ ក្បាច់នេះត្រឹម ១២ នាទីរាល់ថ្ងៃ នឹងជួយសម្រកខ្លាញ់ត្រង់ត្រគាក និង ភ្លៅបានយ៉ាងងាយ

កន្លែងដែលពិបាកនឹងសម្រកខ្លាំងបំផុតសម្រាប់ស្ដ្រីនោះ គឺត្រង់ត្រគាក និងភ្លៅ។ ប៉ុន្ដែសម្រាប់លំហាត់ប្រាណ ៨ ក្បាច់ខាងក្រោមនេះ គឺលែងជាកង្វល់សម្រាប់អ្នកដែលចង់មានជើងស្រលូន និងត្រគាកស្អាតតទៅទៀតហើយ។

សាកល្បងធ្វើលំហាត់ប្រាណ ៨ ក្បាច់ខាងក្រោមនេះត្រឹម ១២ នាទីរៀងរាល់ថ្ងៃលទ្ធផលនឹងឃើញមិនរង់ចាំយូរឡើយ។

១. ក្បាច់ទី ១៖  អ្នកត្រូវឈរកន្ធែកជើង រួចប្រើដៃទាំងពីរយួរដុំដែក បំលាស់ទីដោយប្រើត្រគាករបស់អ្នកដូចរូបខាងក្រោម។

២. ក្បាច់ទី ២៖ អ្នកត្រូវឈរកន្ធែកជើង រួចបំលាស់ទីត្រគាករបស់អ្នកទៅឆ្វេង ទៅស្ដាំឱ្យបាន ៣០ វិនាទី។

៣. ក្បាច់ទី ៣៖ ឈរបន្ទន់ជង្គង់ម្ខាង រួចប្រើជំហរនេះដើម្បីលើកជើងដែលបានលុតជង្គង់នោះធាក់ឡើងទៅលើ។ ជើងម្ខាងធាក់ ៣០ វិនាទី។

៤. ក្បាច់ទី ៤៖ គេហៅក្បាច់ជិះស្គីទឹកកក ដោយប្រើជើងទាំងសងខាងបែរទៅឆ្វេង បែរទៅស្ដាំប្រៀបដូចអ្នកកំពុងជិះស្គីទឹកកក។

៥. ក្បាច់ទី ៥៖ រកកន្លែងសមរម្យផ្ដេកខ្លួន រួចលើកជើងម្ខាងបង្វិលជារង្វង់ចុះឡើងៗ។

៦. ក្បាច់ទី ៦៖ ផ្ដេកចំហៀងខ្លួនរបស់អ្នកដោយប្រើដៃច្រត់ក្បាល រួចយកជើងម្ខាងទប់លំនឹង និងលើកជើងម្ខាងចុះឡើងៗ។ ធ្វើតាមតែអ្នកអាចទៅរួច សឹមប្ដូរជើងម្ខាងទៀត។

៧. ក្បាច់ទី ៧៖ ក្បាច់ឆ្កែនោមលើកជើងម្ខាង ដោយអ្នកគ្រាន់តែក្រាបខ្លួនអ្នកដូចឆ្កែកំពុងឈរ រួចលើកជើងចុះឡើងៗជាការស្រេច។  ធ្វើតាមតែអ្នកអាចទៅរួច សឹមប្ដូរជើងម្ខាងទៀត។

៨. ក្បាច់ទី ៨៖ អ្នកត្រូវរក្សាជំហរលេខ ៧ ប៉ុន្ដែជើងរបស់អ្នកត្រូវធាក់ឡើងទៅវិញម្ដង៕

adverise with khmeread

អ្នកនឹងចូលចិត្ត