adverise with khmeread Blank

ឃាត់ស្ត្រីម្នាក់ប្រើហិង្សាវាយបោចសក់ ពីរឿងជំពាក់លុយ

     ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ព្រែកឯងចាប់ខ្លួន បន្ទាប់ពីបានប្រើហិង្សាដោយចេតនាវាយបោចសក់ទៅលើស្ត្រីម្នាក់កាលពីថ្ងៃទី ៩ធ្នូឆ្នាំ២០១៥ ម៉ោង៩នៅចំណុចមុខផ្ទះគ្មានលេខ ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ ។
    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជុំ សារិន ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅភូមិក្បាលជ្រោយ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យឈ្មោះ លឹម ចន្នី ភេទ ស្រីអាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោកខោអាវអោយគេ ស្នាក់នៅ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
    ប៉ូលិសបន្តថា មុនពេលកើតហេតុជនសង្ស័យបានមកហូបបបរនៅមុខផ្ទះកើតហេតុ ពេលនោះជនរងគ្រោះបានដើរមក សួរជនសង្ស័យពីរឿងលុយដែលជំពាក់ រួចក៏មានការទាស់សំដីគ្នា ។
    ពេលនោះជនសង្ស័យ ក៏ទៅជិះម៉ូតូចេញ តែ​ជនរងគ្រោះបានចាប់ក្របួចកអាវនិងបោច​សក់ជនសង្ស័យជាប់ ក៏មានការប្រតាយប្រតប់គ្នា ធ្វើឲ្យជនសង្ស័យរហែកអាវអស់ ។ចំណែកជនរងគ្រោះមុតដៃខាងឆ្វេងចេញឈាមហើមនិងវិលមុខត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលនៅ មន្ទីរពេទ្យឯកជនច្បារអំពៅ  ។
    បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានច្បារអំពៅខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់