adverise with khmeread 1

សាក​ថ្ម iPhone តាម​វិធី​ណា​ទើប​ឆាប់​ពេញ​?

​    ​iPhone របស់​អ្នក​គឺជា​សមរភូមិ​នៃ​ការប្រើប្រាស់​ថាមពល នៅពេល​វា​ត្រូវបាន​ដោត​ខ្សែ​សាក​ភ្លើង​។ រលកសញ្ញា WiFi សញ្ញា​បណ្តាញទូរស័ព្ទ និង Bluetooth បាន​ប្រជែង​គ្នា​ស៊ី​ថាមពល ខណៈ​ថ្ម​របស់​អ្នក​ក៏បាន​ព្យាយាម​អស់ពី​សមត្ថភាព​របស់​វា​ដើម្បី​ទទួលបាន​ចំណែក​ថាមពល​ខ្លះ​សម្រាប់​វា​ផងដែរ​។

​    ​អ្នក​ប្រហែលជា​បានដឹង​រួចហើយ​ថា iPhone របស់​អ្នកមាន​មុខងារ​មួយ​ហៅថា Airplane Mode​។ មុខងារ​នេះ​សម្រាប់​ប្រើ​នៅពេល​អ្នក​កំពុង​ជិះ​យន្តហោះ ហើយ​មិនអាច​បញ្ជូន​ស​ញ្ញ​ដោយ​សុវត្ថិភាព​នោះទេ​ខណៈ​យន្តហោះ​កំពុង​នៅលើ​មេឃ​។ Airplane Mode បាន​បិទ​រាល់​សញ្ញា​ចេញ និង​ចូល​របស់​ទូរស័ព្ទ ខណៈ​ទុកឱ្យ​ទូរស័ព្ទ​នៅ​បើក​ចោល​ដដែល​។​

​    ​លើក​ក្រោយ​សូម​សាកល្បង​បើក Airplane Mode ពេល​អ្នក​សាក​ថ្ម​ទូរស័ព្ទ​។ អ្នក​នឹងមិន​ទទួល​បានការ​ហៅចូល ឬ​សារ​ជា​អក្សរ​នោះទេ​ពេលដែល​វា​នៅ​បើក​ដំណើរការ ប៉ុន្តែ​អ្នកនឹង​អាច​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​បាន​លឿន​ជាង​មុន​។
​    ​
​    ​ស្តាប់ទៅ​ពិតជា​អស្ចារ្យ​ណាស់​មែន​ទេ​? ដូច្នេះ​សូម​សាកល្បង​ទាំងអស់គ្នា ប្រសិនបើ​អ្នក​មិន​ចង់​ខាត​ពេល​ក្នុង​រឿង​សាក​ថ្ម​ទេនោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់