មន្ទីរពេទ្យមួយនៅហូឡង់យកថ្នាំសម្រើប Viagra មកសាកល្បងចំពោះស្ត្រី បណ្តាលឱ្យស្លាប់ទារកក្នុងផ្ទៃ ១១ នាក់

យ៉ាងហោចណាស់ទារក ១១ នាក់បានស្លាប់ បន្ទាប់ពីម្ដាយរបស់ពួកគេត្រូវបានគ្រូពេទ្យផ្ដល់ថ្នាំសម្រើប Viagra ជាផ្នែកមួយនៃថ្នាំសាកល្បងក្នុងប្រទេសហូឡង់។

ចំនួនស្រ្តីសរុបប៉ុន្មាន ៩៣ នាក់ត្រូវបានគេកំណត់ថាប្រើថ្នាំ Viagra នេះក្នុងមន្ទីរពេទ្យចំនួន ១០ ជុំវិញប្រទេសហូឡង់ក្នុងគោលបំណងមួយដើម្បីជំរុញការលូតលាស់ទារកដែលមិនទាន់កើតក្នុងផ្ទៃ។

ប៉ុន្ដែទារកចំនួន ១៧ នាក់បានវិវឌ្ឍសម្ពាធឈាមខ្ពស់ក្នុងសួតមានន័យថា ពួកគេមិនអាចមានអុកស៊ីសែនគ្រប់គ្រាន់ ហើយ ១១ នាក់ក្នុងចំណោម ១៧ នាក់នោះបានស្លាប់។

ស្ដ្រីពី ១០ ទៅ ១៥ នាក់បច្ចុប្បន្នប្រឈមនឹងភាពអន្ទះសាក្នុងការរង់ចាំមើលថាតើទារកមិនទាន់កើតរបស់ពួកគេនឹងមានផលប៉ះពាល់ដែរឬទេ។ ជាលទ្ធផលទារកដែលនៅសេសសល់គឹមិនមានបញ្ហានោះទេ។

ថ្នាំសាកល្បងនោះឥឡូវត្រូវបានបោះបង់ចោល និងការស៊ើបអង្កេតកំពុងធ្វើឡើង៕


 

adverise with khmeread