រមៀតពូកែណាស់ទៅហើយក្នុងការព្យាបាលមុន...ប៉ុន្តែបន្ថែមគ្រឿង២មុខទៀត មុនប្រភេទអ្វីក៏មិនហ៊ានរស់នៅលើមុខរបស់អ្នកដែរ

មុនមានច្រើនប្រភេទ ដូចជាមុនខ្ទុះ មុនដំបូក មុនអង្កាម មុនសាច់...ទោះមុននោះជាប្រភេទអ្វីក៏ដោយ តែវាជាសត្រូវដ៏ជូរចត់របស់មនុស្សវ័យក្មេងគ្រប់រូប។ អ្នកច្បាស់ជាមិនចង់កើតមុនទេ ព្រោះវាធ្វើឱ្យអ្នកបាត់បង់ទំនុកចិត្តខ្លាំង មិនហ៊ានប្រឈមនឹងអ្នកដទៃនោះទេ។ មុនទាំងអស់នេះភាគច្រើនបង្កឡើងដោយសារការរលាកកោសិកាស្បែកមុខ ហើយវិធីទប់ស្កាត់និងព្យាបាលការលាកនេះ គឺមានដូចរៀបរាប់ខាងក្រោម៖ 

១. កំបោរ កន្លះ ស្លាបព្រាកាហ្វេ
២. ម្សៅរមៀត ១ ស្លាបព្រាកាហ្វេ
៣. ទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ

លាយគ្រឿងផ្សំទាំង៣ចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅលើផ្ទៃមុខត្រង់ចំណុចកើតមុន។ រួចហើយទុកចោលឱ្យស្ងួត សឹមលាងចេញជាមួយទឹកត្រជាក់។ លោកអ្នកអាចអនុវត្តនៅមុនពេលគេងក៏បាន ពេលព្រឹកព្រលឹមក៏បាន។ អនុវត្តឱ្យបានរាល់ថ្ងៃ នោះមុនលើផ្ទៃមុខនឹងចាប់ផ្តើមបាត់បន្តិចម្តងៗរហូតគ្មានសល់។ 

- កំបោរជួយច្បូតយកមុនចេញ។ 
- ម្សៅរមៀតមានប្រសិទ្ធភាពប្រឆាំងបាក់តេរីដែលបង្កឱ្យរលាកនិងកើតមុន។
- ទឹកក្រូចឆ្មាជួយពង្រឹងជាតិកូឡាជែនក្នុងស្បែក និងកាត់បន្ថយការរលាកក្នុងជាលិកាស្បែក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត