ត្រួយឃ្លោកមានប្រយោជន៍ដល់ម្លឹង តែអត់ដែលដឹងសោះ! តោះមកដឹងពីរបៀបប្រើប្រាស់ត្រួយឃ្លោកដើម្បីការពារស្បែកមុខកុំឱ្យឆាប់ជ្រួញ

ឃ្លោកជាបន្លែបង្កាមួយប្រភេទ ដែលដាំសឹងតែនៅតាមផ្ទះនៅទីជនបទ ឬ ទីក្រុងផងដែរ។ ឃ្លោកនិងត្រួយរបស់វាគឺពោរពេញទៅដោយវីតាមីន និង ជាតិរ៉ែ ដែលសុទ្ធសឹងជាសមាសធាតុប្រឆាំងរ៉ាឌីកាល់សេរី និងទប់ស្កាត់ភាពចាស់ជ្រីវជ្រួញក្នុងកោសិកាស្បែក។ ត្រួយឃ្លោកមិនត្រឹមជាឱសថការពារមិនឱ្យជ្រួញស្បែកប៉ុណ្ណោះទេ តែថែមទាំងជួយទប់ស្កាត់កុំឱ្យកើតមុនលើមុខទៀតផង។ 

អ្វីដែលអ្នកត្រូវការ៖
១. ត្រួយឃ្លោកកិនម៉ត់ខៃ កន្លះ ពែង
២. ទឹកឃ្មុំ កន្លះ ពែង

លាយគ្រឿងផ្សំទាំង២ចូលគ្នាឱ្យសព្វ បន្ទាប់មកលាបជុំវិញរង្វង់ផ្ទៃមុខ ទុកចោល ៣០ នាទី។ រួចហើយសឹមលាងមុខចេញជាមួយទឹកស្អាតជាការស្រេច។ អនុវត្តវិធីនេះ ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ លែងបារម្ភរឿងស្បែកជ្រួញឬចេញមុន៕

adverise with khmeread

អ្នកនឹងចូលចិត្ត