អនាគតមនុស្សលែងជ្រីវជ្រួញនិងជ្រុះសក់! បន្ទាប់ពីអ្នកស្រាវជ្រាវរកឃើញហ្សែនមិនចេះជ្រួញក្នុងសត្វកណ្តុរ

ពួកអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកបានរកឃើញហ្សែនមួយក្នុងសត្វកណ្តុរ ដែលអាចកែប្រែមិនឱ្យមានស្នាមជ្រួញនិងជ្រុះសក់ ហើយអាចនឹងត្រូវបានអនុវត្តចំពោះមនុស្សក្នុងពេលអនាគត។

អ្នកស្រាវជ្រាវហ្សែនមកពីសាកលវិទ្យាល័យ University of Alabama at Birmingham (UAB) បានចោទសួរថា "ការជ្រីវជ្រួញនិងការជ្រុះសក់ គឺជាសញ្ញាបង្ហាញពីការចាស់។ ចុះបើគេអាចកែប្រែកុំឱ្យជ្រួញនិងជ្រុះសក់នោះ?"។

នៅក្នុងការស្រាវជ្រាវ សត្វកណ្តុរត្រូវបានគេឱ្យថ្នាំអង់ទីប៊ីយូទិក ដែលបានធ្វើឱ្យមានការផ្លាស់ប្តូរហ្សែនរបស់ពួកវា។

អង់ទីប៊ីយ៉ូទិកបានធ្វើឱ្យមានការប្រែរូបធាតុ ហើយសត្វកណ្តុរបានចេញស្បែកជ្រួញនិងជ្រុះរោមយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍។

ការប្រែរូបធាតុនេះត្រូវបានបង្កឡើងដោយ Mitochondria ជាសារពាង្គកាយតូចៗនៅក្នុងកោសិកា ដែលមានមុខងារដូចប្រព័ន្ធរំលាយអាហាររបស់កោសិកា និងក្លាយជាដំណើរការមិនប្រក្រតី។

ទោះយ៉ាងណា នៅពេល Mitochondria ត្រូវបានស្ដារឡើងវិញ កណ្តុរត្រឡប់ទៅរកស្បែករលោងនិងរោមក្រាស់ឡើងវិញ៕

adverise with khmeread

អ្នកនឹងចូលចិត្ត