adverise with khmeread 493x335 cervix

ស្ត្រី​ទាំងឡាយ​គួរ​ទៅពិនិត្យ​ផ្នែក​ខាងក្នុង​រាល់​១ ទៅ​៣ ឆ្នាំ​ម្តង​ដើម្បី​បង្ការ​ជំងឺមហារីក​មាត់ស្បូន​

​    ​ការការពារ​និង​ទប់ស្កាត់​មិន​ឲ្យ​កើតមាន​មហារីក​មាត់ស្បូន​នោះ គឺ​ចៀសវាង​ការ​មាន​ដៃគូរ​រួមដំណេក​ច្រើន​នាក់ និង​ទៅពិនិត្យ​ផ្នែក​ខាងក្នុង​រៀង​១​ទៅ​៣​ឆ្នាំ​។ បើ​ពិនិត្យឃើញ​ជំងឺមហារីក​មាត់ស្បូន ដែល​ទើប​កើតមាន គ្រូពេទ្យ​អាចធ្វើ​ការព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​។ ស្ត្រី​គួរ​ទៅ​ឲ្យ​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី​ធ្វើការ​ពិនិត្យ​ជាបន្ទាន់ ប្រសិនបើ​មាន​ធ្លាក់ស​ខុសពី​ធម្មតា ឬ​មាន​ឈាម​ចេញមក​ខុស​ប្រក្រតី​តាម​ទ្វា​មាស​។ ស្ត្រី​ដែលមាន​ដៃគូរ​រួមភេទ គួរ​ឲ្យ​ពេទ្យ​ធ្វើការ​ពិនិត្យ "Pap Smear" ដើម្បី​រក​ជំងឺមហារីក​មាត់ស្បូន​យ៉ាងតិច​ឲ្យ​បាន​១​ឆ្នាំ​ម្តង​។​

​    ​ដូច្នេះ​មធ្យោបាយ​ល្អ​បំផុត សម្រាប់​ស្ត្រី​គ្រប់រូប ក្នុងការ​បង្ការ​គ្រោះថ្នាក់​ដោយសារ​ជំងឺមហារីក​មាត់ ស្បូន​គឺ​ត្រូវ​ពិនិត្យ​ផ្នែក​ខាងក្នុង​រៀងរាល់ឆ្នាំ​ដោយ​មិនចាំបាច់​មាន​អា​ការៈខុស​ប្រក្រតី​កើតឡើង​នោះឡើយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់