adverise with khmeread 1

ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ថា ក្បាល​បៅដោះ​សម្រាប់​ក្មេង​រហូតដល់​ស្រោមអនាម័យ​ផ្ទុក​គីមី​បង្ក​មហារីក​

    ​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី ២៧ ខែកុម្ភៈ​ថា សារធាតុ​គីមី​រកឃើញ​ក្នុង​របស់​ជាច្រើន​រាប់​ចាប់ពី​ក្បាល​បៅដោះ​សម្រាប់​ក្មេង​រហូតដល់​ស្រោមអនាម័យ​អាច​បង្ក​ជំងឺមហារីក​។

​    ​អង្គការ​សុខភាព​ពិភពលោក ហៅ​កាត់​ថា WHO បាន​រាប់បញ្ចូល​សារធាតុ MBT ដែល​ប្រើ​សម្រាប់​ផលិត​កៅស៊ូ ថា​ជា​អ្នក​ដែល​អាច​បង្ក​ជំងឺមហារីក​។

​    ​អង្គការ​នេះ​និយាយថា ជាតិគីមី​នេះ​មាននៅ​ក្នុង​ស្រោមដៃ ស្រោមអនាម័យ ជ័រ​កម្រាល​ទន់​ផលិត​ពី "​សំណល់​កម្ទេច​ជ័រកៅស៊ូ​ខ្មៅៗ​" និង​សំបក​កង់ឡាន​។ ប្រភព​ដែល​អាច​បង្ក​មហារីក​ផ្សេងទៀត​អាចមាន​នៅក្នុង​ទ្រនាប់​ជ័រ​សម្រាប់​ទ្រាប់​ក្នុង​ស្បែកជើង ពូក​ជ័រ កៅស៊ូ​ចង​សក់ ក្បាលដោះ​សម្រាប់​កូនក្មេង និង​វ៉ែនតា​ជ័រ​សម្រាប់​មុជទឹក​។

​      សំណល់​កម្ទេច​ជ័រកៅស៊ូ​ខ្មៅៗ ដែល​ច្នៃ​ចេញពី​សំបក​កង់ឡាន​ចាស់ៗ គឺជា​ធាតុ​ដ៏​សំខាន់​សម្រាប់​វាលស្មៅ​សិប្បនិម្មិត​។ វាលស្មៅ​សិប្បនិម្មិត​បានក្លាយ​ជា​ប្រធានបទ​សំខាន់​អំពី​ការបង្ក​ជំងឺមហារីក​នាពេល​កន្ល​ង​ទៅ​ថ្មីៗ​នេះ​រួចមកហើយ ដោយមាន​ការអះអាង​ជាច្រើន​ថា វាលស្មៅ​សិប្បនិម្មិត​ផ្ទុក​ដោយសារ​ធាតុ​បា​រ៉​ត សំណ អា​សេ​និក និង​គីមី​ពុល​ជាច្រើន​ទៀត​។

​    ​គេ​មានការ​បារម្ភ​ថា កីឡាករ ជាពិសេស​អ្នកចាំទី អាច​នឹង​ច្រឡំ​លេប​កម្ទេច​ជ័រកៅស៊ូ​ខ្មៅៗ​ដោយ​ចៃដន្យ នៅពេល​ដួល​។ ជ័រ​ស្មៅ​សិប្បនិម្មិត​ក៏​អាច​បង្ក​របួស​រយះ​សាច់​ផងដែរ​។​

​      លោក Nigel Maguire ដែល​កូនប្រុស​អាយុ ១៨ ឆ្នាំឈ្មោះ Lewis របស់គាត់​បាន​លេប​សារធាតុ​នេះ​ដោយ​ចៃដន្យ​ពេល​លេង​ជា​អ្នកចាំទី​បានកើត​ជំងឺមហារីក​ទាក់ទង​នឹង​ប្រព័ន្ធ​ភាពស៊ាំ​ហៅថា Hodgkin lymphoma​។

​    ​នៅ​កិច្ចប្រជុំ​មួយ​ក្នុង​ទីក្រុង Lyon ប្រទេស​បារាំង ក្រុម​អ្នកជំនាញ ២៤ នាក់​មកពី ៨ ប្រទេស បាន​និយាយថា ពួកគេ​មាន​ក្តី​សោមនស្ស ដែលមាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បន្ថែម​សារធាតុ​គីមី MBT ចូលទៅក្នុង​សព្វវចនាធិប្បាយ​នៃ​សារជាតិ​បង្កើត​មហារីក​៕  

 

 

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់