adverise with khmeread 1

ករណី​ឆ្លង​ហ្ស៊ី​កាតា​មការ​រួមភេទ​ដំបូង​បានកើត​ឡើង​ក្នុងប្រទេស​បារាំង​

​    ​បារាំង​បានប្រកាស​ករណី​ដំបូង​នៃ​វីរុស​ហ្ស៊ី​កា​ដែល​ឆ្លងតាម​ការរួម​ភេទ​ក្នុងប្រទេស​នេះ បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ឆ្លង​នៅពេល​ដៃគូ​របស់គាត់​បាន​វិលត្រឡប់​ពី​ប្រទេស​ប្រេ​ស៊ី​ល​វិញ នេះ​បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ២៧ ខែកុម្ភៈ​។

​    ​រដ្ឋមន្ត្រី​សុខាភិបាល លោក ម៉ា​រី​សូល ធួ​រ៉េ​ន (Marisol Touraine) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP អំឡុង​ទស្សនកិច្ច​ទៅកាន់ កោះ French Guiana (​ស្ថិត​ជាប់​ព្រំដែន​ប្រេ​ស៊ី​ល​) ថា ករណីនេះ​ត្រូវបាន​រកឃើញ​ច្រើន​ថ្ងៃ​មកហើយ​ចំពោះ​ស្ត្រី​ម្នាក់ ដែល​ពុំ​មានគភ៌​នោះទេ​។

​    ​ប្តី​ប្រពន្ធ​នេះ​រស់នៅ​ទីក្រុង​ប៉ារីស ហើយ​ស្ត្រី​ម្នាក់នេះ "​កំពុងមាន​សុខភាព​ល្អ​ទេ​" នេះ​បើតាម​សម្តី​អាជ្ញាធរ​បារាំង​។ មន្ត្រី​មួយរូប​បាន​និយាយថា "​នាង​បានបង្ហាញ​សញ្ញា​ទូទៅ​របស់​ជំងឺ​នេះ (​ហ្ស៊ី​កា​)​។ នាង​មិន​ត្រូវបាន​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ​ទេ ហើយ​ឥឡូវ​កំពុងមាន​សុខភាព​ល្អ​ធម្មតា​"​។

​      វីរុស​ហ្ស៊ី​កា​រីក​រាលដាល​ខ្លាំង​ដោយសារ​មូស​ខាំ ហើយ​ការចម្លង​តាមរយៈ​ការរួម​ភេទ​គឺជា​ករណី​កម្រ​បំផុត​។

​    ​កាលពី​សប្តាហ៍​មុន​មជ្ឈមណ្ឌល​សហរដ្ឋអាមេរិក​សម្រាប់​ការគ្រប់គ្រង​និង​ការពារ​ជំងឺ​បានប្រកាសថា ខ្លួន​កំពុងធ្វើការ​ស៊ើបអង្កេត​ករណី​ដែល​អាច​កើតឡើង​ចំនួន ១៤ នៃ​ការចម្លង​តាមរយៈ​ការរួម​ភេទ​នៅក្នុង​ប្រទេស​នេះ ក្នុងនោះ​រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ ២ នាក់ ដែល​ឆ្លង​វា​ជា​ផ្លូវការ​ផងដែរ​។

​    ​មកទល់ពេលនេះ ករណី​ឆ្លង​ហ្ស៊ី​កា​ទាំង ៨២ ករណី​ដែល​ពិនិត្យឃើញ​នៅ​អាមេរិក​គឺជា​ប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​ធ្វើដំណើរ​ទៅ​អាមេរិក​ខាងត្បូង​ទាំងអស់​៕

 

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់