២៤ម៉ោងបន្ទាប់ពីចន្ទគ្រាសយប់មិញ មនុស្សគ្រប់រូបនឹងមានអារម្មណ៍តានតឹងគ្រប់គ្នា លើកលែងតែតារានិករមួយប៉ុណ្ណោះ ដែលមានអារម្មណ៍ផ្លូវភេទខ្លាំងខុសគេ

បាតុភូតចន្ទគ្រាសក្រហមអមជាមួយផ្កាយព្រះអង្គាររះកៀកបំផុតនឹងផែនដី បានកើតឡើងនៅយប់ថ្ងៃទី ២៧ កក្កដាឈានចូលព្រឹកថ្ងៃទី ២៨ កក្កដា វេលាម៉ោង ៦ ព្រឹក។ 

យោងតាមក្រុមហោរាសាស្ត្រ បាតុភូតចន្ទគ្រាសនេះក៏គាប់ជួនគ្នានឹងការវិលត្រឡប់ថយក្រោយនៃផ្កាយពុធផងដែរ ដែលការណ៍នឹងធ្វើឱ្យមនុស្សគ្រប់រូប គ្រប់តារានិករមានអារម្មណ៍តានតឹងខ្លាំងរយៈពេល ២៤ ម៉ោង បន្ទាប់ពីចប់បាតុភូតនេះ ដោយលើកលែងតែតារានិករមួយតែប៉ុណ្ណោះ។ នេះបើយោងតាមវេបសាយ Bustle។

ក្រុមអ្នកជំនាញហោរាសាស្ត្រខាងមើលផ្កាយលើមេឃ ណែនាំឱ្យមនុស្សតាំងសមាធិ និងឧស្សាហ៍ដកដង្ហើមវែងៗ ដើម្បីបញ្ចៀសអារម្មណ៍ខឹងច្រឡោត ឬ តានតឹងខុសប្លែកពីធម្មតា។ 

ដោយឡែក តារានិករតែមួយគត់មានសំណាងជាងគេ ដោយមានអារម្មណ៍រំភើបខាងផ្លូវភេទខុសប្លែកពីសព្វមួយដងទៅវិញ។ នោះគឺអ្នកដែលកើតក្នុងកក្កដារាសី (២១ មិថុនា-២២ កក្កដា)។ 

តារានិករដែលត្រូវប្រុងប្រយ័ត្នជាងគេ គឺ វិច្ឆករាសី (២៣ តុល្លា-២២វិច្ឆកា)។ ពួកគេអាចនឹងសម្រេចចិត្តខុស នាំទៅរកការស្តាយក្រោយរាប់ឆ្នាំ ដូច្នេះពួកគេគួរធ្វើសមាធិឱ្យបានច្រើនជាងគេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត