adverise with khmeread 0

១៥ វិធី​ធ្វើឱ្យ​ភ្នែក​សុខភាព​ល្អ​

    ​១. បើក​ម៉ាស៊ីនត្រជាក់​ឱ្យទាប​
​    ​កុំឱ្យ​ខ្យល់​ត្រជាក់​រថយន្ត​បាញ់​ចូល​ភ្នែក​ត្រង់ៗ ពីព្រោះ​ខ្យល់​ត្រជាក់​ជា​មូលហេតុ​ធ្វើឱ្យ​ភ្នែក​ស្ងួត​។ ប្រសិនបើ​បណ្តោយឱ្យ​ត្រូវ​យូរៗ​ទៅនោះ កញ្ចក់​កែវភ្នែក​នឹង​អាច​របក​រហូតក្លាយជា​បញ្ហា​រ៉ាំ​រ៉ៃ​។

​    ​២. កុំ​មើលរំលង​ដំឡូងបារាំង​
​    ​វីតាមីន​ដែលមាន​ក្នុង​ដំឡូងបារាំង​នឹង​ជួយ​សម្រួល​ក្រសែភ្នែក​របស់​អ្នក​ឱ្យមើល​ឃើញ​បាន​ច្បាស់​ក្នុង​ទី​ងងឹត​។​

​    ​៣. ទទួលទាន​ផ្ទី​១​សប្តាហ៍​២​ដង​
​    ​បន្លែ​ប្រភេទ​នេះ​មាន​សារធាតុ​លូ​ទីន​ដែល​ជួយ​ការពារ​ភ្នែក​ឡើងបាយ និង​ភាវ​កណ្តាល​ប្រសាទ​ភ្នែក ចុះខ្សោយ​បាន​។


​    ​
​    ​៤. ពេលធ្វើ​ម្ហូប​កុំ​ផ្លេ​ច​ខ្ទឹមក្រហម​
​    ​ដើម្បីឱ្យ​សារធាតុ​ទប់ស្កាត់​រ៉ា​ល់​ឌី​កាល់​សេរី​ខឺ​ស៊ី​ទីន​ដែលមាន​នៅក្នុង​ខ្ទឹមក្រហម​ជួយ​ការពារ​ភ្នែក​ឡើងបាយ​។​

​    ​៥. កុំ​ខ្ជិល​ដើរ​
​    ​ពីព្រោះ​លទ្ធផល​នៃ​ការស្រាវជ្រាវ​គេ​បាន​រកឃើញថា​ដើរ​យ៉ាងតិច​១​សប្តាហ៍ ៤​ដង និង​បន្ថយ​សម្ពាធ ក្នុង​រន្ធ​ភ្នែក​ធ្វើឱ្យ​ក្រសែភ្នែក​ឃើញច្បាស់​ធម្មតា​។​

​    ​៦. ទទួលទាន​ត្រី​១​សប្តាហ៍​២​ដង​
​    ​ដើម្បី​កុំឱ្យ​រាងកាយ​ខ្វះ​អូ​មេ​ហ្គា​៣​ដែល​ចាំបាច់​ក្នុងការ​ទ្រទ្រង់​ក្រសែភ្នែក​។​

​    ​៧. កាត់បន្ថយ​បង្អែម និង​អាហារ​ជាតិ​ខ្លាញ់​ច្រើន​
​    ​អាហារ​អស់ទាំងនោះ​កើតមក​ដើម្បី​ជាស​ត្រូវ​ជាមួយ​សុខភាព ក្នុងនោះ​រួមមាន​ទាំង​ក្រសែភ្នែក​របស់ អ្នក​ផងដែរ​។​

​    ​៨. មុន​ចេញពីផ្ទះ​កុំ​ភ្លេច​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​
​    ​ដើម្បី​ការពារ​ខ្យល់ ពន្លឺ​ថ្ងៃ ធូលី និង​មេរោគ ដែល​នឹង​ប្រមូលផ្តុំ​គ្នា​បំផ្លាញ​ក្រសែភ្នែក​ដ៏​ស្អាត​របស់​យើង​។​


​    ​
​    ​៩. ពិនិត្យ​សម្ពាធ​ឈាម​រាល់​ខែ​
​    ​សម្ពាធ​ឈាម​ដែល​ខុស​ប្រក្រតី​មាន​ផលប៉ះពាល់​ដោយផ្ទាល់​ចំពោះ​ក្រសែភ្នែក​។ ដូច្នេះ​អ្នក​មិនគួរ មើលរំលង​ការ​វាស់​សម្ពាធ​ឈាម បើ​មាន​អ្វី​ខុស​ប្រក្រតី នឹង​បានទទួលការព្យាបាល​ទាន់ពេលវេលា​។​

​    ​១០. ពាក់មួក​ហាម​ធំ​
​    ​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​តែមួយ​មុខ​អាច​ទប់​ទល់នឹង​កម្តៅថ្ងៃ​ខ្លាំង​ដូច​ស្រុក​យើង​បានទេ​។ ដូច្នេះ​មូ​ក​ហាម ធំ​ក៏​ជា​ឧបករណ៍​ជំនួយ​មួយទៀត​ដែល​មិនអាច​ខ្វះ​បាន ដើម្បី​ជួយ​ការពារកាំរស្មី​យូ​វី​ឡេ ដែល​នឹង​អាច​ជ្រាត​ចូលមក​តាម​ផ្នែក​លើ​របស់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​។​

​    ​១១. កុំ​ភ្លេច​សំអាត​ភ្នែក​ដោយ​ទឹក​ថ្នាំ​លាង​គ្រឿងសំអាង​ឱ្យបាន​រៀងរាល់​យប់​
​    ​ដើម្បី​ការពារ​ភ្នែក​កុំឱ្យ​ម៉ា​ស្កា​រ៉ា​ដែល​អាច​សេសសល់​ចូល​ភ្នែក​រហូត​ទាល់តែ​កើតការ​ឆ្លង​មេរោគ​។​

​    ​១២. ទទួលទាន​បន្លែ​ស្លឹក​បៃតង​ឱ្យបាន​ជាប្រចាំ​រាល់ថ្ងៃ​
​    ​បន្លែ​ស្លឹក​បៃតង​ជា​ប្រភព​ប្រមូលផ្តុំ​នៃ​សារធាតុ​លូ​ទីន និង​អា​រ៍​សេ​ធី​ន ដែល​ជួយ​កាត់បន្ថយ​ការ​ប្រឈម នៃ​ជំងឺភ្នែកឡើងបាយ ហើយ​ជួយ​ប៉ះ​បូ​វ​ផ្នែក​ដែល​សឹក​រិច​រិល​ក្នុង​រន្ធ​ភ្នែកទៀតផង​។​

​    ​១៣. ផ្អាក​ទទួលទាន​អាហារ​ប្រៃ​ខ្លាំ​
​    ​ព្រោះ​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​ប្រៃ និង​មានឱកាស​កើតរោគ​ភ្នែក​ឡើងបាយ​ខ្ពស់ជាង​អ្នក​ដែល​ចូល ចិត្ត​ទទួលទាន​អាហារ​សាប​។​

​    ​១៤. មិនត្រូវ​ប្រឹង​សម្លឹងមើល​អ្វីមួយ​យូរពេក​ទេ​
​    ​សូម្បីតែ​អាន​សៀវភៅ​ក៏​គួរតែ​ដក​ក្រសែភ្នែក​មើលទៅ​ទី​ឆ្ងាយ​រៀងរាល់​៣០​នាទី​ម្តង​ដើម្បី​សម្រាក​ក្រសែ ភ្នែក​កុំឱ្យ​ល្ហិតល្ហៃ រួយ ដែលនាំឱ្យ​មាន​បញ្ហា​ភ្នែក​ទៅ​ថ្ងៃក្រោយ​។​

​    ​១៥. ប្តូរ​ម៉ា​ស្កា​រ៉ា​ថ្មី​រាល់​៣​ខែម្តង​
​    ​រាល់​លើក​នៅពេល​ម៉ា​ស្កា​រ៉ា​ប៉ះ នឹង​ភ្នែក អ្នកនឹង​មាន​ភាព​កង្វក់​បន្តិចបន្តួច​មកជា​មួយ​។ កាលណា​វា មក​គរ ផ្អាប់​ទុក​យូរ​លើសពី​៣​ខែ​ឡើង ម៉ា​ស្កា​រ៉ា​របស់​អ្នកនឹង​ក្លាយជា​ប្រភពប្រមូលផ្តុំ​មេរោគ​ដោយ​មិនបាច់​ថ្លែង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់